(ខេត្តបន្ទាយមានជ័យ)៖ឯកឧត្ដមនាយ ឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន ប្រធាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន និងជាប្រធាន ក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ខេត្ត បន្ទាយមានជ័យ បានចូលរួម ក្នុងកិច្ចប្រជុំ បូកសរុប លទ្ធផល នៃការចុះធ្វើ វេទិកា សាធារណៈ របស់ក្រុម ការងារថ្នាក់ ជាតិចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ នៅសាលប្រជុំ សាលាខេត្ត បន្ទាយមានជ័យ ថ្ងៃទី៩ ខែតុលាឆ្នាំ ២០១៩។
លោកអ៊ុំរាត្រី អភិបាលខេត្ត មានបានមាន ប្រសាសន៍ថាការ រៀបចំវេទិកា សាធារណៈ នៅមូល ដ្ឋានរយៈកន្លងមក គឺ មានគោល បំណងលើក កម្ពស់ការផ្សារភ្ជាប់ ទំនាក់ទំនង រវាង ប្រជាពល រដ្ឋជាមួយ រាជរដ្ឋាភិបាល តាមរយៈសកម្មភាព របស់ថ្នាក់ ដឹកនាំមន្រ្ដី រាជការគ្រប់លំដាប់ថ្នាក់ ក្នុងការជួប ប្រាស្រ័យផ្ទាល់ ជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងយល់អំពី ជីវភាពរស់នៅ និងស្តាប់ នូវទុក្ខកង្វល់សំណើ សំណូមពរនឹង បញ្ហាប្រឈមនានា។
លោកអ៊ុំ រាត្រី បន្តថាវេទិកា សាធារណៈ នេះបានផ្ដល់ ឪកាសឲ្យ ប្រជាពលរដ្ឋ ចូលរួមយ៉ាង សកម្មក្នុង ដំណើរការអភិវឌ្ឍ មូលដ្ឋានដែលជា ធាតុមួយយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់ ប្រសិទ្ធភាពនៃការ អនុវត្តន៍គោលការណ៍ គ្រឹះអភិបាលកិច្ចល្អ ។
តាម រយះវេទិកា សាធារណៈនេះ បញ្ហាសំណូមពរ ដែលប្រជាពលរដ្ឋ បានលើកឡើងសរុប ចំនួន៨៤២បញ្ហា សំណូមពរក្នុងនោះ រួមមានផ្នែក សេដ្ឋកិច្ច៦០២បញ្ហា ផ្នែកសង្គមកិច្ច៦៩ បញ្ហាផ្នែកគ្រប់គ្រង ដីធ្លីនិងបរិស្ថាន ៨៨បញ្ហានឹង ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ៨៣បញ្ហា។
ថ្លែងក្នុងឱកាស នោះឯកឧត្ដម កែ គឹមយ៉ាន បានមានប្រសាសន៍ កោតសរសើរ ដល់អជ្ញាធរ គ្រប់លំដាប់ ថ្នាក់ដែលបាន ខិតខំនៃការ អនុវត្តន៍ធ្វើវេទិកា សាធារណៈដល់គ្រប់ ស្រុកក្រុងក្នុង ខេត្តបានទទួល លទ្ធផលល្អប្រសើរ។
ឯកឧត្តម កែ គឹមយ៉ាន មានប្រសាសន៍ ផ្តាំផ្ញើដល់អជ្ញាធរ គ្រប់លំដាប់ ថ្នាក់លើកទិសដៅ សម្រាប់ ការអនុវត្តន៍ បន្តខិតខំរក ដំណោះស្រាយនូវបញ្ហា សំណូមពរដែល ប្រជាពលរដ្ឋបាន លើកឡើងខិតខំ រកម្ចាស់ជំនួយអ្នក វិនិយោគនិង ពីសប្បុរសជន ចូលរួមខិតខំលើក គម្រោង បញ្ចូលក្នុងផែនការ អភិវឌ្ឍក្រុងស្រុកខេត្ត ឆ្នាំ២០២០-២០២៤ បន្តធ្វើវេទិកា សាធារណៈឲ្យ បានច្រើននៅគ្រប់ មូលដ្ឋានក្រុងស្រុក ឃុំសង្កាត់ស្រប តាមផែនការ សកម្មភាព ប្រកបដោយ ប្រសិទ្ធភាពបន្ត ផ្សព្វផ្សាយកម្មវិធី នយោបាយនិង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ កម្មវិធីកំណែ ទម្រង់លិខិតបទដ្ឋាន គិត្តយុត្ត ថ្មីៗរបស់ បណ្តាក្រសួងស្ថាប័ន និងរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយ ការលំបាក និងលើកកម្ពស់ ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋផងដែរ៕