(ខេត្តកែប)៖ នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចចម្រុះ ដឹកនាំដោយ លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពត បានចុះត្រួតពិនិត្យ និងធ្វើការ សម្រប សម្រួលទីតាំងដី ទំនាស់មួយកន្លែង ដែលមានប័ណ្ណកម្ម សិទ្ធិចំនួន៣ជាប់គ្នា រួមមាន ប្លង់កម្ម សិទ្ធិ លេខក្បាលដី ៤០៥៨ ,៤០៥៧ និង៤០៦៤ ស្ថិតនៅភូមិ ដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដែលមានការ ចូលរួមសម្រប សម្រួលពីគណៈ កម្មការចម្រុះ ដូចជាអាជ្ញា ធរក្រុង ប្រធានភូមិបាលក្រុង អាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រ ដាប់អាវុធផងដែរ។
ការចុះត្រួតពិនិត្យ និងការវាស់វែង កំណត់ព្រំដីនេះធ្វើ ឡើងតាមបណ្តឹង របស់ឈ្មោះ តាក់ មុនីកោសល្យ ដែលមានប័ណ្ណ កម្មសិទ្ធិ(លេខក្បាល ដី៤០៥៨ ទំហំ ១៥៧២ម៉ែត្រការ៉េ និង ៤០៦៤ ទំហំ ៥៤១៨ម៉ែត្រការ៉េ) ដោយដីនេះមានចំណុច ជាប់អមសងខាង រវាងដីភាគី ឈ្មោះ កាន់ ធី ដែលមាន (លេខក្បាលដី ៤០៥៧ ទំហំ ១៥៩២ ម៉ែត្រការ៉េ) ស្ថិតក្នុងភូមិដំណាក់ ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
ទាក់ទិននឹងការចុះ ត្រួងពិនិត្យនេះ លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពត បានបង្ហាញថា លោកដឹកនាំគណៈ កម្មការចម្រុះមកនេះ ក្នុងគោលបំណង ចុះត្រួតពិនិត្យមើល ការវាស់វែងកំណត់ ព្រំដីឲ្យបានជាក់ លាក់ពីមន្ត្រីជំនាញ និងធ្វើការសម្រប សម្រួលបញ្ចៀសនូវ ភាពវិវាទដែលកំពុង រ៉ាំរ៉ៃកន្លងមក។
លោកបាន បញ្ជាក់ផងដែរថា ការវាស់វែងកំណត់ ព្រំប្រទល់នេះ គឺរកជើងម៉ែត្រ ដើម្បីរកទំហំ ពិត ប្រាកដក្នុងប័ណ្ណ សម្គាល់អចលន វត្ថុនិមួយៗ ព្រោះថាប្លង់ដី ទាំង៣ប្លង់នេះ ពិតជាបាន ទទួល ស្គាល់ពីម្ចាស់ដី រៀងៗខ្លួនទៅហើយម្យ៉ាងទៀតលោកមិន ទាន់អារកាត់ឲ្យ ទៅភាគីណា មួយ ឈ្នះ ចាញ់នោះទេ។
ដូច្នេះប្រសិនបើម្ចាស់ ប្លង់កម្មសិទ្ធិ ឈ្មោះ កាន់ ធី មិនសុខចិត្ត នឹងការវាស់វែង កំណត់ព្រំដោយ មាន ការចូលរួមពីមន្ត្រី គ្រប់ជំនាញនាថ្ងៃនេះ គាត់អាចប្តឹងតវ៉ា ទៅស្ថាប័នច្បាប់ បន្តទៀត។
ក្នុងករណីនេះដែរ លោកពូ កាន់ ធី ដែលជាម្ចាស់ ប្លង់កម្មសិទ្ធិសម្គាល់ អចលនវត្ថុ លេខ ៤០៥៧ បានឲ្យដឹងថា ដីកំពុងវិវាទនេះ គឺជាដីកេរដំណែល ពីឪពុកម្តាយ ដោយកន្លងមក ដីចំណុចនេះគាត់ បានជួលឲ្យទៅខាង ក្រុមហ៊ុនដាក់បង្គោល អង់តែនទូរស័ព្ទ ប៉ុន្តែប្រាក់ កម្រៃ គាត់មិនដែលបាន ទទួលម្តងឡើយ ដោយសារប្អូន ប្រុសរបស់គាត់ឈ្មោះ កាន់ ធឿន បានយក ថ្លៃជួលប្រចាំ ខែជាប់រហូត។
លុះប៉ុន្មានឆ្នាំចុង ក្រោយនេះ ស្រាប់តែឈ្មោះ កាន់ ធី ជាប្អូនបង្កើតបាន លក់ដីស្រែនៅ ខាងក្រោយដី ទំនាស់នេះ ទៅឲ្យឈ្មោះ តាក់ មុនីកោសល្យ ទើបមានប្លង់ ចេញក្តោបយក ទាំងដីនៅ ខាងមុខតែម្តង។
ដោយឡែក បើតាមការអះ អាងពីម្ចាស់អចលនវត្ថុ ឈ្មោះ តាក់ មុនីកោសល្យ កាន់ក្បាល ដីលេខ ៤០៥៨ និងលេខ ៤០៦៤ បានឲ្យដឹងថា គាត់ប្តឹងជំទាស់នេះ ដោយសារថ្មីៗ នេះ ឃើញក្រុម គ្រួសាររបស់ឈ្មោះ កាន់ ធី សង់លំនៅដ្ឋាន ស្ថិតក្នុងប្លង់កម្មសិទ្ធិ របស់គាត់ ទើប គាត់ជាម្ចាស់ ប្លង់ប្តឹងទៅអាជ្ញា ធរមានសមត្ថកិច្ច ឲ្យជួយរកដំណោះ ស្រាយតែម្តង។
ពាក់ព័ន្ធ នឹងការវិវាទដីធ្លីដែល មានប័ណ្ណអចលន វត្ថុខាងលើ លោក វិញ ថុល ប្រធានភូមិបាល ក្រុងកែប បានឲ្យដឹងថា ការចុះមកវាស់វែង កំណត់ព្រំដីចំណុច ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែបនេះ គឺដើម្បីផ្ទៀងផ្ទាត់ នូវទំហំដ៏ពិតប្រាកដ ជូនម្ចាស់ដី ក្នុងគោល បំណង បញ្ចៀស នូវជម្លោះ ហើយការវាស់ វែងកំណត់ព្រំនេះ គឺវាស់ទៅតាមអ្វី ដែលមានស្រាប់ហើយ ពោលគឺទំហំក្នុង ប្លង់កម្មសិទ្ធិមានប៉ុន្មាន គឺត្រូវទទួលស្គាល់ ប៉ុណ្ណឹង ធ្វើបែបនេះ ដើម្បីបញ្ចប់ វិវាទ នៅពេលក្រោយ៕