(ខេត្តកំពត)៖ លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្ត អមដំណើរដោយ លោក ប៉ិល កុសល អភិបាលរងខេត្ត និងមន្ត្រីជំនាញ រួមជាមួយអាជ្ញាធរ មូលដ្ឋាន នៅរសៀលថ្ងៃទី០៩ ខែ តុលា ឆ្នាំ២០១៩ បានអញ្ជើញ ចុះពិនិត្យ និងជំរុញដំណើរការ សាងសង់ផ្លូវបេតុង ១ខ្សែហៅផ្លូ វម្លប់ឫស្សី ដែលតភ្ជាប់បំបែក ចេញពីផ្លូវជាតិលេខ៣ ស្ថិតនៅភូមិកំពង់ បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
ជារួមគម្រោងផ្លូវ១ ខ្សែនេះជាប្រភេទ ផ្លូវបេតុងសសៃដែក មានប្រវែង ជិត៤០០ម៉ែត្រ ទទឹង៨ ម៉ែត្រ មានកម្រាស់០,១៥ ម៉ែត្រដោយ ប្រើប្រាស់ថវិកា បដិភាគ៥០បូក ៥០រវាងការចូល រួម ពីសប្បុរសជននិង មូលនិធិសង្កាត់ ក្នុងឆ្នាំ២០២០។
មានប្រសាសន៍ ក្នុងឱកាសនោះ លោក ជាវ តាយអភិបាលខេត្ត បានណែនាំជំរុញ ដល់អាជ្ញាធរក្រុង និងសង្កាត់ ព្រមទាំងមន្ត្រីជំនាញ ពាក់ព័ន្ធរួមនិងសប្បុរស ជននិងប្រជាពលរដ្ឋត្រូវធ្វើ យ៉ាង ណាសហការគ្នាឲ្យបានល្អ ដើម្បីជំរុញដំណើរ ការសាងសង់ផ្លូវ១ខ្សែ នេះបានលឿនឆាប់ រហ័ស មុន ដំណាច់ខែតុលា ឆ្នាំ២០១៩នេះ ប្រកបដោយគុណ ភាពតាមលក្ខណៈ បទដ្ឋានបច្ចេកទេស ស្តង់ដារត្រឹមត្រូវធា នាការប្រើប្រាស់បាន យូរអង្វែង។
ជាមួយនេះ លោកអភិបាល ខេត្តក៏បានណែនាំ បន្ថែមដល់អាជ្ញា ធរក្រុងនិង សង្កាត់ ឲ្យមានការ យកចិត្តទុកដាក់ បន្ថែមទៀតចំពោះ បញ្ហាសោភ័ណភាព អានាម័យ បរិស្ថានក្នុងក្រុងកំពត ពិ សេសត្រូវ យកចិត្តទុកដាក់ មើលការថែទាំនិង ស្ដារប្រព័ន្ធលូទឹក ព្រមទាំងបំផុស ចលនាផ្សព្វ ផ្សាយដល់ ប្រជាពលរដ្ឋឲ្យ មានការចូលរួម ធ្វើការសំអាតនូវ អានាម័យបរិស្ថាន តាមដង ផ្លូវនិង មុខផ្ទះពិសេស កាប់ស្កាព្រៃតាមដង ផ្លូវដើម្បីធ្វើឲ្យក្រុង កំពតប្រកបដោយ សោភ័ណភាព ភាព បៃតងនិងមាន អនាម័យ បរិស្ថានល្អស្អាត សក្តិសមជាក្រុង និងខេត្តទេសចរណ៍។
ក្នុងឱកាសនោះលោក អភិបាលខេត្តនឹង សន្យាដាក់ពង្រាយ អំពូលភ្លើងតាមដង ផ្លូវក្នុងក្រុង កំពត បន្ថែមទៀតឲ្យបាន ភ្លឺស្ថិតតាមដងផ្លូវ សំខាន់ពិសេស ដាក់តាមដងផ្លូវ នេះបន្ទាប់ពីបាន សាងសង់រួច ដើម្បីធ្វើយ៉ាង ណាឲ្យមានសោភ័ណ ភាពនៃការទាក់ទាញ ពីសំណាក់ប្រជា ពលរដ្ឋ និងភ្ញៀវទេសចរ។
លោកអភិបាលខេត្ត ក៏បានថ្លែងអំណរ គុណនិងកោត សរសើរចំពោះលោក ឡាយ ពីន ដែល ជាសប្បុរសជន បានចូលរួមបដិភាគ បរិច្ចាគថវិកាក្នុងការ កសាងផ្លូវ១ខ្សែនេះ ស្របទៅនឹងអ្វី នៃភាព រីកចម្រើរបស់ ប្រទេសជាតិបច្ចុប្បន្ន ពិសេស ក្នុងក្រុងកំពត ដើម្បីបម្រើឆ្លើយតបទៅនិង សំណូមពរតម្រូវការ ប្រើប្រាស់របស់ ប្រជាពលរដ្ឋក្នុង មូលដ្ឋានជាការចាំបាច់៕