(ខេត្តបាត់ដំបង)៖ ព្រឹកថ្ងៃ ពុធ ១១ កើត ខែ អស្សុជ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៩ នៅក្នុងបរិវេណ អនុវិទ្យាល័យដូនសំ ភូមិគំនរបេង ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង មេបញ្ជាការរង នគរបាលជាតិទិស ភូមិភាគទី៥ អនុប្រធានក្រុម ការ ងារ ថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកសំពៅលូន ខេត្តបាត់ដំបង បានអញ្ជើញជា អធិបតីក្នុងវេទិកា សាធារណៈ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ។
អញ្ជើញចូលរួម នាពេលនោះមាន វត្តមានរបស់ឯកឧត្តម លោក លោកស្រីជា អនុប្រធាន សមាជិកក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកសំពៅលូន លោក លោកស្រី មន្រ្តីរាជការអាជ្ញាធរ មូលដ្ឋាននិងប្រជា ពលរដ្ឋយ៉ាងច្រើនកុះករ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានទទួលយកនូវរាល់ សំណូមពរ របស់ប្រជាពល រដ្ឋដែល បានលើកឡើង ក្នុងអង្គវេទិកានេះ ក្នុងនោះបញ្ហាទាក់ទង ជាមួយនឹងសុខ មាលភាព ប្រជាពល រដ្ឋនៅមូលដ្ឋាន ឯកឧត្តម នឹងចាត់តាំង ក្រុមគ្រូពេទ្យរបស់ ស្នងការដ្ឋានចុះ មកជួយ ពិនិត្យ និងព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋាននេះ ។
ឆ្លៀតក្នុងឳកាស ដ៏មានតម្លៃនេះ ឯកឧត្តមស្នងការបានលើក ឡើងនូវបញ្ហាទាក់ ទងនឹងការ អនុវត្តគោលនយោបាយ ស្តីពីភូមិឃុំមាន សុវត្ថិភាពដែល គោលនយោបាយ នេះត្រូវតែមានការ ចូលរួមដាច់ ខាតពីប្រជាពល រដ្ឋក្នុងមូលដ្ឋាន ក្នុងនោះ ផ្តោតសំខាន់ លើបញ្ហាគ្រឿងញៀន បញ្ហាចរាចរណ៍ផ្លូវគោក និងបញ្ហាអគ្គិភ័យ ។
ក្រៅពីនោះការឆ្លង ដែនដោយខុសច្បាប់ ទាំងប្រថុយប្រថាន ទៅធ្វើការងារឬទៅ កាប់ឈើក្នុងទឹកដីថៃក៏ជា បញ្ហាដែលប្រជាពល រដ្ឋត្រូវយល់ដឹង និងចៀសវាង ឲ្យបាននូវបញ្ហានេះ ។
ឯកឧត្តមបានលើក សង្កត់ធ្ងន់ថា ក្នុងរយៈពេលចុង ក្រោយនេះពួកឧទ្ទាម ក្បត់ជាតិ ដែលមាន ទណ្ឌិត សម រង្ស៉ី ជាមេក្លោងមាន មហិច្ឆិតាផ្តួលរំលំរាជរដ្ឋាភិបាលដែល កើតចេញពីការ បោះ ឆ្នោតស្រប ច្បាប់ដោយប្រជាពលរដ្ឋ ហើយធ្ងន់ធ្ងបំផុតនោះ គេបាន ប្រមាថមាក់ងាយ ដល់អង្គ ព្រះមហាក្សត្រ ដែលព្រះអង្គកំពុង គង់ជាម្លប់សម្រាប់ ប្រជារាស្រ្តទូទាំង ប្រទេស ហើយយើង ជាខ្មែរមិនអាចទទួល យកបានឡើយ ។
ឯកឧត្តម បានបន្តថា ក្រៅពីអំពើខាង លើក្រុមឧទ្ទាមក្បត់ជាតិ បានបំផុសបំផុល ញុះញង់ ដល់មជ្ឈដ្ឋាន ប្រជាពលរដ្ឋ ឲ្យបះបោរប្រឆាំង ជាមួយរាជរដ្ឋាភិបាល តាមគ្រប់រូបភាព ក្នុង បំណងបង្កនូវ អស្ថិរភាព អសន្តិសុខក្នុងសង្គម ដែលមហិច្ឆិតា នេះមានចេតនា បំផ្លាញចោល នូវសុខសន្តិភាពនិង ការអភិវឌ្ឍន៍ដែល យើងទាំងអស់គ្នា កំពុងមានដូចសព្វថ្ងៃនេះ។
ឯកឧត្តមបានផ្តាំផ្ញើដល់ ប្រជាពលរដ្ឋនៅមូល ដ្ឋានសូមប្រជាពល រដ្ឋានសូមកុំជឿ និងកុំចាញ់ បោកការឃោសនា ការញុះញង់ ការបោកបញ្ឆោត ការសន្យារបស់ក្រុម ឧទ្ទាមក្បត់ជាតិនេះ ព្រោះ ថាចុងក្រោយបញ្ហា ទាំងនេះពិតជានាំបង្ក ឲ្យមានទោសកំហុស ដល់ខ្លួនយើងតែ ប៉ុណ្ណោះ ។