(ខេត្តកំពត)៖ កំពតជាខេត្តមួយ មានសមុទ្រ មានឆ្នេរ តែពុំមានឆ្នេរខ្សាច់ សម្រាប់ឲ្យពល រដ្ឋ ទៅកម្សាន្ត ឬលម្ហែលេង ដូចខេត្តទេសចរណ៍ ជាប់មាត់សមុទ្រឯ ទៀតនោះឡើយ។
ប៉ុន្តែ នាពេលបច្ចុប្បន្ននេះ សម្រាប់ខេត្តកំពត នឹងមានឆ្នេរខ្សាច់ សិប្បនិម្មិតមួយដ៏ ស្រស់ស្អាត មិនចាញ់ខេត្ត ជាប់មាត់សមុទ្រ នានាឡើយ ដែលបច្ចុប្បន្នបាននិង កំពុងតែស្ថាបនា យ៉ាងឆាប់ រហ័ស លាតសន្ធឹងលើផ្ទៃ ដីជាប់មាត់សមុទ្រ ប្រមាណ៨០ហិកតា ស្ថិតនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
ម្យ៉ាងខេត្តកំពតជា ខេត្តទេសចរណ៍ជាប់ មាត់សមុទ្រដ៏មាន សកត្តានុពល និងទាក់ទាញ បំផុត មួយ នៅក្នុងចំណោម ខេត្តជាប់មាត់សមុទ្រ ចំនួន៤របស់កម្ពុជា។
ខេត្តកំពតមាន កន្លែងកម្សាន្តសំខាន់ៗ ១៧កន្លែង មានសហគមន៍ ទេសចរណ៍ប្លែកៗគ្នា ចំនួន ៤កន្លែងផងដែរ។
ប៉ុន្តែអ្វីដែលគួរឲ្យ សោកស្តាយនោះ គឺអ្នកខេត្ត និងភ្ញៀវទេសចរ មកកាន់ខេត្តកំពត ក្នុងរយៈ ពេល ជាច្រើនឆ្នាំកន្លងទៅនោះ មិនដែលបានមកកម្សាន្ត ងូតទឹកសមុទ្រក្នុង ខេត្តមួយនេះទេ ដោយសារតែកំពត ពុំទាន់មានឆ្នេរ ខ្សាច់នៅឡើយ។
នៅពេលបច្ចុប្បន្ននេះ សម្រាប់ខេត្តកំពត គឺមានសំណាងល្អ ណាស់នៅឆ្នាំ២០១៩នេះ រដ្ឋបាល ខេត្តកំពតក្រោមកា រខិតខំប្រឹងប្រែងដោយ មានការចង្អុលបង្ហាញ និងដឹកនាំផ្តួច ផ្តើមគំនិតពី សំ ណាក់ លោក ជាវ តាយ អភិបាលខេត្តកំពត និងមានការគាំ ទ្រដុតដៃដុតជើងពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្ថាបនាសាង សង់ឆ្នេរខ្សាច់ដ៏ស្រស់ ស្អាតមួយ ដើម្បីបំពេញ សេចក្តីត្រូវការរបស់ ភ្ញៀវទេសចរផង និងបង្កើនភាពទាក់ ទាញបន្ថែមសម្រាប់ ខេត្តកំពតផង ស្របពេលដែល ខេត្តកំ ពត ត្រូវបានធ្វើជាម្ចាស់ ផ្ទះរៀបចំបុណ្យ សមុទ្រ លើកទី៨ ជុំទី២ នៅថ្ងៃទី២០-២២ ខែធ្នូ ខាង មុខ នេះ ហើយបច្ចុប្បន្នឆ្នេរ នៅក្នុងក្តីស្រមៃរបស់ មនុស្សរាប់ពាន់រាប់ ម៉ឺននាក់ បាននឹងកំ ពុង លេច ចេញជារូប រាងបណ្តើរៗហើយ។
លោក គន់ សំណាង អ្នកមើលការគ្រប់គ្រង់ ទូទៅការដ្ឋានរៀប ចំឆ្នេរខ្សាច់ បានប្រាប់ អ្នកយក ព័ត៌មានយើង ឲ្យដឹងនៅរសៀលថ្ងៃ ទី១១ ខែតុលា ឆ្នាំ២០១៩នេះថា ឆ្នេរខ្សាច់សិប្ប និមិត្តថ្មី មួយ ដែលរដ្ឋបាល ខេត្តកំពត បានជំរុញឲ្យស្ថាប នាសាងសង់ តាមទិសដៅ គម្រោងឆ្នេរដ៏ ស្រស់ ស្អាត សម្រាប់ទទួលភ្ញៀវ ទេសចរជាតិអន្តរ ជាតិមកកម្សាន្តលេង នាពេលឆាប់ៗ ខាងមុខនេះ ជាពិសេសនៅថ្ងៃ ពិធីបុណ្យសមុទ្រ ក្នុងខែធ្នូ ឆ្នាំ២០១៩ ជិតឈានចូល មកដល់ នៅពេលឆាប់ៗនេះ។
លោកថា ការស្ថាបនា នឹងត្រូវបញ្ចប់រួចរាល់ នៅមុនពិធីបុណ្យសមុទ្រ ប៉ុន្តែមានការយឺត យ៉ាវ បន្តិច ដោយសារ កត្តាអាកាសធាតុ មានព្យុះភ្លៀងធ្វើ ឲ្យអាក់ខានស្ថាបនា អស់រយៈ ពេលជា ច្រើន ខែមកហើយ តែយ៉ាងណាក៏ដោយ គិតមកដល់ពេលនេះ ឆ្នេរខ្សាច់បាន សម្រេចលើការ ស្ថាបនា រួចរាល់ប្រមាណ ៤០ភាគរយហើយ។
លោក គន់ សំណាង បានបន្តឲ្យដឹងទៀតថា នៅក្នុងគម្រោង អភិវឌ្ឍន៍ឆ្នេរខ្សាច់ សិប្បនិម្មិត មួយនេះ តាមការសង្តេតឃើញ ល្បឿននៃការស្ថាបនា នៅក្នុងខែធ្នូមុនថ្ងៃ រៀបចំពិធីបុណ្យ សមុទ្រ រដ្ឋបាលខេត្តក៏ដូចជា ក្រុមការងារស្ថាបនារំពឹងថា នឹងអាចបើកទ្វារឲ្យ ប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទៅទស្សនា កម្សាន្តលេងជា បណ្តើរៗសិន បើ ទោះជាការស្ថាបនា មិនទាន់រួចរាល់ ១០០ភាគរយ ក៏ដោយចុះ។
ក្នុងរយៈពេលជាង មួយខែទៀតនេះ ក្រុមការងាររបស់លោក នឹងបន្តខិតខំប្រឹងប្រែង ដោយជួស ជុល និងធ្វើផ្លូវឱ្យ បានទាក់ទាញ សម្រាប់ភ្ញៀវទេសចរ មកកំសាន្តលេង ក្នុងពេលឆាប់ៗ ខាង មុខ ជាពិសេសមុនថ្ងៃ ពិធីបុណ្យសមុទ្រ ចុងឆ្នាំ២០១៩នេះ។
ពាក់ព័ន្ធទៅនឹងការ ស្ថាបនាឆ្នេរខ្សាច់ សប្បនិមិត្តថ្មីនៅចំណុច ភូមិសាស្ត្រខាងលើ ដើម្បីបម្រើ ឲ្យ ផលប្រយោជន៍ សម្រាប់ភ្ញៀវទេសចរ ជាតិអន្តរជាតិចូលទៅ កម្សាន្តលេងនោះ លោក ជាវ តាយអភិបាលខេត្តកំពត តែងតែយកចិត្តទុកដាក់ ជាពិសេសនៅ ក្នុងស្មារតីអង្គប្រជុំម្ដងៗលោក តែងតែជម្រុញនិង ក្រើនរំលឹកឲ្យ ក្រុមការងារ ពិសេសក្រុមហ៊ុនម៉ៅការ ធ្វើយ៉ាងណារួសរាន់ស្ថា បនា ឆ្នេរខ្សាច់សិប្បនិម្មិត ដូចខាងលើឱ្យក្លាយ ទៅជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញមួយ និង ឆាប់រហ័ស ឆ្លើយតបតាម សំណូមពររបស់ រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល សម្រាប់ឲ្យ ភ្ញៀវទេសចរណ៍ ចូលទៅកំសាន្តលេង ជាពិសេសក្នុងពិធី បុណ្យសមុទ្រឆ្នាំ ២០១៩នេះ ទោះបី មិនទាន់ស្ថាបនា រួចរាល់បាន ១០០ភាគរយ ហើយក្តីក៏ដោយចុះ៕