(ខេត្តកំពត)៖ បច្ចុប្បន្នដោយសារ ទីផ្សារចង្រិតកំពុងមាន ហាងឆេងខ្ពស់គ្រាន់ បើគាប់ជួនការ ងារចិញ្ចឹមក៏មាន ភាពងាយស្រួល ផងនោះ ទើបធ្វើឲ្យបងប្អូន ប្រជាពលរដ្ឋដែល រស់នៅក្នុងភូមិ សាស្ត្រឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត នាំគ្នាបង្កាត់ពូជ ចង្រិតចិញ្ចឹមជាហូរហែរ។
យោងតាមសំដី លោកពូ អំ មី ជាអ្នកចិញ្ចឹមចង្រិតម្នាក់ រស់នៅភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថា ការងារចិញ្ចឹមចង្រិត ពិតជាមានភាព ងាយស្រួល ជាងការចិញ្ចឹម ជ្រូក មាន់ ទា ព្រោះការចិញ្ចឹម ចង្រិតប្រើរយៈពេល ត្រឹមតែ៤០ថ្ងៃ គឺអាចប្រមូល ផលបានហើយ ដោយចង្រិត១គីឡូក្រាម អាចលក់បាន កម្រៃប្រមាណ ១១.៥០០ ទៅ១២.០ ០០រៀលឯណោះ។
លោកពូ អំ មី បានបញ្ជាក់ថា ការចិញ្ចឹមនិងថែ ទាំចង្រិតមុនដំបូង គឺត្រូវដាក់ផេះនៅ ក្នុងការ៉ុង ឬកេសស្នោរក៏បាន រួចហើយដាក់នៅ ក្នុងអាងចិញ្ចឹមដើម្បី ឲ្យចង្រិតមេវាទៅពង ផ្តុំគ្នានៅលើ ផេះនោះ បន្ទាប់មកទើបយើង យកពងទៅភ្ញាស់ក្នុង អាងដែលបានរៀប ចំទៅតាមបច្ចេកទេស ដូចជាការដេរបាវ ឬការ៉ុងចងភ្ជាប់ជាមួយ ឈើឬឫស្សីហើយ រៀបជាជួរទៅតាម ទម្រង់ជាការ ស្រេច។
ចំពោះការប្រើប្រាស់ចំណី សម្រាប់ថែបំប៉ន ចង្រិតគឺងាយស្រួល បំផុតដោយគ្រាន់ តែរៀបចំជា កន្លែងដាក់ចំណី និងទឹកសម្រាប់ជា ចំណីរបស់ចង្រិត ដោយយើងគ្រាន់ តែរកបេះស្លឹករុក្ខជាតិ នានាបន្ទាប់បន្សំ ដូចជាស្លឹកបាស ស្លឹកល្ហុង ស្លឹកដំឡូងជាដើម។ល។ ក្រៅពីនោះយើងអាច យកកន្ទក់ឬប្រភេទ ចំណីផ្សេងៗសម្រាប់ បំប៉នវាឲ្យឆាប់ធំ ធាត់ផងដែរ។
ពូ មី បានឲ្យដឹងផងដែរថា ចង្រិតពិតជាងាយ ស្រួលចិញ្ចឹម ងាយថែរក្សា និងរកកម្រៃបាន ច្រើន ជាងការចិញ្ចឹម ជ្រូកទៅទៀត ព្រោះចង្រិតជា ពពួកសត្វស៊ីមិនចេះ រើសចំណីដូចការចិញ្ចឹម ជ្រូក មាន់ ទានោះឡើយ ព្រោះគាត់ចញ្ចឹមម្តងៗ តែងទទួលបានផ្លែផ្កា គួរជាទីគាប់ចិត្ត។ ហើយចំពោះការ ប្រមូលផលចង្រិត លើកនេះ គាត់អាចប៉ាន់ប្រមាណថា ក្នុងអាងចិញ្ចឹម១ អាចទទួលបានផល ចង្រិតប្រហែល ជាង២០០គីឡូក្រាម បើគិតជាកម្រៃវិញ ប្រហែលជាង ២លានរៀល។
ទោះជាយ៉ាងណា ថ្វីត្បិតការចិញ្ចឹម ចង្រិតហាក់មិនសូវ មានភាពធំដុំ ប៉ុន្តែគេសង្កេត ឃើញ ប្រជាពលរដ្ឋស្ថិត ក្នុងភូមិសាស្ត្រឃុំអង្គសុរភី បាននិងកំពុងប្រ ជែងគ្នាទិញពងចង្រិត យកទៅ ភ្ញាស់ដើម្បីចិញ្ចឹមជាបន្ត បន្ទាប់ ព្រោះពួកគាត់ យល់ថាមុខរបរមួយនេះ ពិតជាកាក់កបជាការ ចិញ្ចឹមជ្រូកយកសាច់ ព្រោះចង្រិតយើង ចិញ្ចឹមប្រើដើមទុន តិចតួចតែប្រមូលបាន ទិន្នផលខ្ពស់ និងទទួលបានប្រាក់ កម្រៃគួរសម ដែលអាចជួយបង្កើន ជីវភាពគ្រួសាររបស់ ពួកគាត់ឲ្យកាន់ តែមានភាពលូត លាស់ជាលំដាប់៕