ម្តាយឪពុកយំស្ទើរគាំង បេះដូងដោយសារតែ ប្រហែលមួយភ្លេត កូនស្រីជាទីស្រឡាញ់ បានដើរទៅចុះទឹក ប្រឡាយជិតផ្ទះ លង់ស្លាប់

(ខេត្តបន្ទាយមានជ័យ)៖ម្តាយ ឪពុកយំស្ទើរគាំង បេះដូងដោយសារតែ ប្រហែលមួយភ្លេតកូន ស្រីជាទីស្រឡាញ់បានដើរ ទៅចុះទឹកប្រឡាយជិត ផ្ទះលង់ស្លាប់នៅវេលា ម៉ោង៤ល្ងាច ថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០១៩ នៅប្រឡាយជិតផ្ទះ ប្រហែល២០ម៉ែត្រ ក្នុងភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី ។

លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់អ្នកយកព៍ត័មាន ឲ្យដឹងថា សពកុមារី មានឈ្មោះ សួន ពិសី អាយុ១៨ ខែ ឪពុកឈ្មោះ ម៉ាន ស៊ីន អាយុ២៩ឆ្នាំ ម្តាយឈ្មោះ ម៉ូត សុជា អាយុ២៨ឆ្នាំ រស់នៅក្នុង ភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកដាស៊ីណង់ បានបញ្ជាក់ឲ្យដឹងទៀតថា នៅមុនពេលកើត ហេតុនោះម្តាយ និង ឪពុក បាន អង្គុយលេងនៅ ក្រោមផ្ទះបានមួយ សន្ទុះស្រាប់តែបាត់ កូនហើយបានដើរ រកនៅប្រឡាយមុខ ផ្ទះដោយមានការ សង្ស័យឪពុកបានចុះ រាវរកក្នុងទឹកប្រឡាយ ស្រាប់តែប្រទះ ឃើញកូនស្លាប់ នៅ ក្នុងបាតប្រឡាយ ទៅហើយ។

ក្រោយពីកើតហេតុរួច ឪពុកបានបីកូនយកមក ផ្ទះចាត់ចែងធ្វើបុណ្យ តាមប្រពៃណី ស្របពេល នោះ លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុក និងជាប្រធាន កិត្តិយសអនុសាខា និងមានការចូល រួម ពីក្រុមប្រឹក្សាស្រុក ការិអង្គភាព ជុវិញស្រុក បាននាំយក អំណោយចូល រួមរំលែទុក្ខដល់ គ្រួ សារសព កុមារីរួមមានអង្ករ ៥០គីឡូក្រាម ទឹកក្រូច ១២ដបទឹកសុទ្ធវីតាល់ ១កេស មី ១កេស ត្រីខ ១០កំប៉ុងទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរមុង១ ភួយ១ សារុង១និងថវិកា អនុសាខា១០ ម៉ឺន រៀលនិងថវិកាក្រុម ប្រឹក្សាអភិបាលស្រុក និងសប្បុរសជន ចំនួន ៤១ម៉ឺនរៀលសរុប រួមថវិកា ចំនួន ៥១ម៉ឺន រៀលដើម្បីយកទៅ ធ្វើបុណ្យសព តាមការគួរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *