អតីតយុទ្ធជនម្នាក់ ទទួលបានកាសាងសង់ ផ្ទះថ្មីពីប្រធានសមាគម អតីតយុទ្ធកម្ពុជា ប្រចាំស្រុបវិល

(ខេត្តបាត់ដំបង)៖ក្រុមការងារ សមាគមអតីត យុទ្ធជនកម្ពុជា ស្រុកបវិលដឹកនាំ ដោយលោក វរសេនីយ៍ទោ សុខ សារិន អធិការនៃអធិការ ស្រុកបវិលនិង ជាប្រធានសមាគម អតីតយុទ្ធជន កម្ពុជាប្រចាំស្រុកបវិល បានដឹកនាំកម្លាំង និងបានសំភារៈ សំណងសាងសង់ផ្ទះថ្មី ជូនអតីតយុទ្ធជន ទីទល់ក្រម្នាក់ កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០១៩ ស្ថិតក្នុង ភូមិបឹងប្រាំង ឃុំបឹងប្រាំង ស្រុកបវិលខេ ត្តបាត់ដំបង។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ដោយមានការយក ចិត្តទុកដាក់ពី ថ្នាក់លើ លោក សុខ សារិន អធិការស្រុកបវិល និងជាប្រធាន សមាគមយុទ្ធជន កម្ពុជាប្រចាំ ស្រុកបវិលបាន ដឹកនាំកម្លាំងព្រម ទាំងមានការចូល រួមពីលោកមេឃុំ បឹងប្រាំងនិងលោកមេភូមិ អាជ្ញាធរដែនដី សរុបចំនួន៣៥នាក់ចុះ សាងសង់ផ្ទះថ្មី ជូនដល់អតីតយុទ្ធ ជនមានឈ្មោះ នង នី​ភេទប្រុសអាយុ៥៥ឆ្នាំ មានអត្តលេខ HA៨៥០០១៩៥ ជាជនពិការនិងទី ទល់ក្រនិងពុំ មានទីជំរកមិនសមរម្យ និងគេស្ថិតនៅក្នុង ភូមិបឹងប្រាំងឃុំបឹង ប្រាំងស្រុបវិល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយ ដឹងបន្តរទៀតថា កាសាងសង់ផ្ទះថ្មិមួយ ខ្នងជូនដល់អតីត យុទ្ធជននេះគឺក្នុងគម្រោង មានទំហំ៤ម៉ែត្រ គុណនិង៦ម៉ែត្រ និងមានតសំយ៉ាប ក្រោយផ្ទះមាន ទំហំ៣ម៉ែត្រគុណ និង២ម៉ែត្រកន្លះទៀត ផងហើយការសាង សង់នេះគឺធ្វើឈើ ប្រក់ស័ង្កសី និងមានរៀបការ៉ូបាត ព្រមទាំងរៀបឥដ្ឋ ជញ្ជាំងកំពស់១ម៉ែត្រ ទៀតផង។

សមត្ថកិច្ចបានបន្ថែម ទៀតថាក្រោយពីសាង សង់ផ្ទះជូនដល់អតីត យុទ្ធជនយើងហើយ ប្រធានសមាគមអតីតយុទ្ធ យើងនិងពាំនាំយក អំណោយដ៏ថ្លៃថ្លា របស់ថ្នាក់លើ មកជូនគ្រួសារពួកគាត់ ដើម្បីអោយពួកគាត់យក ទៅប្រកបមុខរបរចិញ្ចឹម ជីវិតតទៅទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *