(ខេត្តបន្ទាយមានជ័យ)៖ព្រឹក ថ្ងៃទី១១ ខែ តលា ឆ្នាំ២០១៩នេះ លោកហុងសំចិត្រ ប្រុស អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាអតីតៈ អនុប្រធានប្រតិបត្តិ ស្រុកមង្គលបូរីរបស់ គណៈបក្រសង្រ្គោះជាតិ ដែលត្រូវតុលាការបាន ចេញដីកាបង្គាប់ឲ្យ នាំខ្លួនពីបទរួមគំនិត ក្បត់បានចូលមកសារ ភាពកំហុស របស់ខ្លួនចំពោះមុខសមត្ថកិច្ច នៅស្នងការដ្ឋាន នគរខេត្តបន្ទាយមានជ័យ។
ក្រោយចូលសារភាព ហើយលោកហុងសំចិត្រ បានថ្លែងប្រាប់សមត្ថកិច្ចថា ក្រោយពីអតីតគណបក្ស សង្គ្រោះជាតិ ត្ត្រូវបានរំលាយ ហើយនោះ លោកបានទទួល បញ្ជាពីថ្នាក់ដឹកនាំ នៃអតីតគណ បក្សសង្គ្រោះជាតិ ឲ្យធ្វើការជួបជុំគ្នា ឲ្យបានញឹកញាប់ ដូចជានៅតាមកម្មវិធីបុណ្យ កម្មវិធីហូបនំបញ្ចុក និងកម្មវិធីផ្សេងទៀត ដែលអាចជួបជុំគ្នាបាន។
លោកបានបន្ត ទៀតថាកន្លងមក លោកបានទទួល ផែនការពីលោក សមរង្សីឲ្យលោក ជួយបំ ផុសប្រជាពលរដ្ឋ ដើម្បីទៅទទួលលោក ដែលនឹងត្រឡប់មក ប្រទេសកម្ពុជាវិញ នៅថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៩ខាងមុខនេះ ហើយក្រោយមកលោក យល់ឃើញថា ការដែលអតីតថ្នាក់ដឹក នាំគណបក្ស សង្គ្រោះជាតិ បំផុសប្រជាពលរដ្ឋ ឲ្យក្រោកឈរ និងអំពាវនាវឲ្យ កងទ័ពបែរកា ណុង ប្រឈមជាមួយ រាជរដ្ឋាភិបាល និងការប្រមាថព្រះ មហាក្សត្រជាដើម ទង្វើទាំងអស់នេះ គឺជាទង្វើក្បត់ជាតិ ដូច្នេះលោកមើលឃើញថា អ្វីដែលលោកបានដើរ តាមអតីតគណបក្ស នេះ កន្លងមក គឺជាទង្វើខុស ដូច្នេះទើបលោក សម្រេចចិត្តចូលមក សារភាពនៅចំពោះ មុខសមត្ថ កិច្ច អាជ្ញាធរតែម្តង។
ជាមួយគ្នានោះលោក ហុងសំចិត្រ បានធ្វើការថ្កោល ទោសចំពោះទង្វើទាំង អស់ដែលទណ្ឌិត សម រង្ស៊ី បានធ្វើ ដូចជាការយក ប្រជាពលរដ្ឋ យកទាហានឲ្យ បែរកាណុងដាក់រាជ រដ្ឋាភិបាល និងអំពាវនាវឲ្យ ប្រជាពលរដ្ឋក្រោកឈរ ប្រឆាំងជាមួយរាជរដ្ឋាភិបាល និងការប្រមាថចំពោះ ព្រះមហាក្សត្រជាដើម ជាទង្វើក្បត់ជាតិ លោកមិនគាំទ្រជាដាច់ខាត និងបានអំពាវនាវដល់ប្រជាពលរដ្ឋ និងសកម្មជនអតីត គណបក្សសង្គ្រោះ ជាតិទាំងអស់ ដែលបានជ្រុលខ្លួនដើរផ្លូវ ខុស បែបែរមករក រាជរដ្ឋាភិបាលវិញ ហើយជួយស្ដារ និងអភិវឌ្ឍប្រទេស ជួយក៏សាង ជួយការពារសន្តិភាព នៅក្នុងប្រទេស កម្ពុជាតទៅមុខទៀត៕