លោកយាយរើសអេត ចាយម្នាក់អង្គុយចាំលក់ អេតចាយអកុសល មានរថយន្តដឹកឥវ៉ាន់ បុកនិងរថយន្តដឹក ទឹកកកក្រឡាប់ពី លើបណ្តាលស្លាប់

(ខេត្តបន្ទាយមានជ័យ)៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយបានកើត ឡើងរវាងរថយន្តដឹក ទឹកក ថាវរះទៅបុកនិងរថយន្តច្នៃ ដឹកឥវ៉ាន់ពេញចំកន្ទុយ បណ្តាលឲ្យក្រឡាប់លើ លោកយាយ ម្នាក់ដែលកំពុងរងចាំ អង្គុយលក់អេតចាយ បណ្តាលឲ្យស្លាប់ នៅនិងកន្លែងនៅវេលា ម៉ោង៤  ភ្លឺ ចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នៅចំណុច ផ្លូវលេខ៣ បែកជា៤ កាច់ជ្រុងផ្ទះអ្នកលក់ អេត ចាយ ក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បើតាមការអះអាងរបស់ ប្រជាពលរដ្ឋនៅទីនោះ បានឃើញហេតុការណ៍ ផ្ទាល់និងភ្នែកបាន ប្រាប់ ឲ្យដឹងថានៅមុនពេល កើតហេតុនោះគេ បានឃើញ លោកយាយឈ្មោះ ហួត យី ស្រីអា យុ ប្រហែល៧០ឆ្នាំ រស់នៅភូមិផ្សារថ្មី២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ នៅម៉ោងប្រហែ ល ៤ទាបភ្លឺនោះគាត់បាន ជិះកង់ដឹកអេតចាយ១កូន ការុងឈប់នៅចិញ្ចើមផ្លូវរង ចាំលក់អេត ចាយស្របពេលនោះ មានរថយន្តច្នៃដឹកឥវ៉ាន់ ពេញអ្នកបើកមានឈ្មោះ ទ្រីខេងសុង ប្រុសអា យុ៣០រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណបើក ចុះមកក្រោមពីលិចមក កើត លុះ បើកជិតផុត ផ្លូវបែកជា៤ហើយស្រាប់ តែមានរថយន្តដឹកទឹកកក របស់ក្រុមហ៊ុនទឹក ថាវរះ បើកពីជើងមកត្បូងក្នុង ល្បឿនដោយមិនខ្វល់ បុកស្លាប់មនុស្សឡើយលុះ បើកមកមកចំណុក កើតហេតុក៏ទៅបុក និងកន្ទុយរថយន្តច្នៃពី ក្រោយបណ្តាលឲ្យរថយន្តច្នៃ ក្រឡាប់ទៅលើលោក យាយលក់អេតចាយ ស្លាប់ភ្លាមៗតែម្តង។

ក្រោយពីកើតហេតុហើយអ្នក បើករថយន្តដឹកទឹកក ចុះគេចខ្លួនបាត់មួយ សន្ទុះមាននគរបាល ចរាចរណ៍មួយក្រុម ចុះមកធ្វើកំណត់ហេតុ ហើយបានប្រគល់សព លោកយាយទៅឲ្យ ក្រុមគ្រួ សារយក ទៅធ្វើបុណ្យតាមប្រពៃណី ចំណែក រថយន្តបង្កនិងរថយន្ត ច្នៃនគរបាលយកទៅរក្សា ទុកនៅស្នងការដើម្បី ដោះស្រាយនៅ ពេលក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *