(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងប្រឆ្នាំងបទល្មើស គ្រឿងញៀននៃអធិការ នគរបាលស្រុកពួកដឹក នាំដោយផ្ទាល់លោក វរសេនីយទោ សៅ សារឿន ចុះបង្ក្រាបករណី គ្រឿងញៀនមួយកន្លែងនិង ឃាត់ខ្លួនបានជន សង្ស័យចំនួន០៥នាក់ កាលពីរសៀលថ្ងៃទី១១ ខែតុលាឆ្នាំ២០១៩ វេលាម៉ង ១៤ និង៣០នាទីស្ថិតក្នុង ភូមិសាស្ត្រឃុំពួក ស្រុកពួកខេត្ត បន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ សៅ សាររឿន អធិការនគរបាល ស្រុកពួកបាន ប្រាប់អោយដឹងថា ជន សង្ស័យទាំង៣នាក់ កម្លាំងរបស់លោក ឃាត់ខ្លួនបានទ១ឈ្មោះ រ៉ាត រ៉ូ ភេទប្រុស អាយុ20ឆ្នាំ រស់នៅភូមិថ្មីខាងត្បូង ឃុំភូមិថ្មី ស្រុកពួក ខេត្តបន្ទាយមានជ័យ ទី២ឈ្មោះ ហើយ រាត្រី ភេទ ប្រុស អាយុ19ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយ មានជ័យ ទី៣ឈ្មោះ ភ្លើយ នឿត ភេទប្រុស អាយុ29ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទី៤ ឈ្មោះ ហួន ឡូ ភេទប្រុស អាយុ27ឆ្នាំ រស់នៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមាន និងទី៥ឈ្មោះ ឈ្មោះឡន ប៊ុនទ្រី ភេទប្រុស អាយុ27ឆ្នាំ រស់នៅភូមិអ្នកតា ឃុំថ្មពួក ស្រុកពួក ខេត្តបន្ទាយមានជ័យ។
លោកសៅសារឿន បានអោយដឹង បន្តរទៀតថាករណី ឈានដល់ការឃាត់ ខ្លួនជនសង្ស័យ ខាងលើនេះបាន ជំហ៊ានដំបូងកម្លាំង របស់លោកបានចុះ បង្ក្រាបនិងស្ទាក់ ចាប់ជនសង្ស័យ បានឈ្មោះ រ៉ាត រ៉ូ នៅចំណុចភូមិ ថ្មីខាងត្បូងបានស្ទុះ រត់ចេញពីក្រោមផ្ទះ រត់កាត់ វាលស្រែខាង កើតផ្ទះ ដោយបន្សល់ទុក វត្ថុតាងមួយចំនួន រួមមានដូចជា ម្ស៉ៅក្រាមសថ្លា ចំនួន២ថងបំពង់កែវ ចំនួន ៥កំណាត ដែកកេះចំនួន២ ថងសំរាប់ច្រកថ្នាំញៀនមួយចំនួនធំ ដាវចំនួន២កាំបិតខ្វែវ ចំ នួន១ ដែកឆាបមូល មុខស្រួចចំនួន២ ដង្កាប់ចំនួន០១ កាំបិតចុងស្រួច០១ ទូរវិសចំនួន០២ និង ទូរស័ព្ទចំនួន០១គ្រឿង ក្រោយមកកំលាំង របសស់លោក បានដេញចាប់ ជនសង្ស័យខាងលើ បាននៅចំណុចវាល ស្រែខាងកើតក្រោយផ្ទះ ចំងាយ500ម៉ែត្រ។
បន្ទប់មកកំលាំងរបស់លោក ក៏បានបន្តឃាត់ចាប់ ខ្លួនបានមុខសញ្ញា ចំនួន២នាក់ទៀត ទី១ឈ្មោះហើយ រាត្រី និង២ឈ្មោះភ្លើយ នឿត កំលាំងជំនាញបាន ឆែកឆេរលើខ្លួនរកឃើញ ម្ស៉ៅក្រាមសថ្លានៅ ហោប៉ៅខោខាងស្តាំ ចំនួន៣កញ្ចប់ ដកហូតទូរស័ព្ទ០១គ្រឿងអ្នកទាំង២ជាអ្នកប្រើប្រាស់ ។
លោកអធិការបានបន្តរ ទៀតដោយផ្អែកតាម ការឆ្លើយសារភាពពី ជនសង្ស័យទាំង០៣នាក់ ខាងលើថាខ្លួនតែង តែទិញថ្នាំញៀនពី ឈ្មោះ ហួន ឡូ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក កំលាំងក៏បានបន្តធ្វើ ការឃាត់បាន០២អ្នកទៀតទី១ ឈ្មោះហួន ឡូ ទី២ឈ្មោះឡន ប៊ុនទ្រី ឆែកឆេរលើខ្លួនរក ឃើញម្ស៉ៅក្រាមសថ្លា ចំនួន០៤កញ្ចប់ ដងសំរាប់ច្រកថ្នាំញៀន ចំនួន០១ដុំ បារី១កញ្ចប់ បំពង់កែវថ្លាសំរាប់ជក់ ចំនួន១ដែកកេះចំនួន១ ទូរស័ព្ទចំនួន២គ្រឿង ជាមុខសញ្ញាចែក ចាយយ៉ាងសកម្ម ក្នុងឃុំថ្មពួក។
បច្ចុប្បន្នជនសង្ស័យទាំង ៥នាក់ខាងលើរួមទាំ ងវត្ថុតាំងត្រូវបាន កម្លាំងជំនាញអធិការ រដ្ឋាននគរ បាលស្រុកពួកក្រោយ ពីសាកសួរក៏សាងសុំ រឿងបញ្ជូនទៅកាន់ ស្នងការរដ្ឋាននគរបាលខេត្ត បន្ទាយមានដើម្បីចាត់ ការបន្តរទៅតាម និតិវិធីច្បាប់៕