ខេត្តប៉ៃលិន៖ បើតាមគេសង្កេតឃើញកន្លែងទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ស្ថិតនៅភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ទីតាំងនេះដែលពីមុនពលរដ្ឋធ្វើដំណើរមកដល់កន្លែងនេះតែងតែខ្លាចរអារស្ទើរតែគ្រប់ៗគ្នា ព្រោះទីនោះមានកូនភ្នំមួយ ជាផ្លូវកោងនៅតាមចង្កេះហើយម្ខាងមានភ្នំនិងម្ខាងទៀងចំណោទចុះទៅក្រោមមើលដូចជ្រោះ។ ជារើយៗមានអ្នកធ្វើដំណើរកាត់តាមផ្លូវនេះជួបគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់និងម្យ៉ាងទៀតមានក្រុមក្មេងទំនើងយកដុំថ្មចាំគប់ឡានម៉ូតូអ្នកធ្វើដំណើរឆ្លងកាត់រហូតដល់គេឲ្យឈ្មោះកន្លែងនោះថា( ជាជ្រោះមរណះទៀតផង)។ តែក្រោយមកខាងអាជ្អាធរនិងសមត្ថកិច្ចបានបំពាក់បង្គោលភ្លើងនិងដាក់កំលាំងយាមកាមនៅទីនោះទើបគ្រោះថ្នាក់ចរាចរណ៍និងបទល្មើសបានកាត់បន្ថយរហូតដល់បច្ចុប្បនេះ។ រហូតមកដល់រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងក្រុមការងារ បានអញ្ជើញពិនិត្យវឌ្ឍនភាព ហេដ្ឋារចនាសម្ព័ន្ធ និងកែលំអទីតាំងទេសចរណ៍មួយចំនួន ដើម្បីបង្កើនសោភ័ណភាព អោយកាន់តែប្លែក ស្រស់បំព្រងថែមទៀត ។ ពលរដ្ឋបានរីករាយសាទរក្រោយពីឃើញរដ្ឋបាលខេត្តប៉ៃលិននិងស្រុកបានប្រែក្លាយកន្លែងដែលគេខ្លាចរអារទៅជាកន្លែងគួរឲ្យចាប់អារម្មណ៍និងចង់ទៅកម្សាន្តថតរូបទុកជាអនុស្សាវរីយ៍ ព្រោះមានផ្ទាំងអក្សរដាក់យ៉ាងធំថា (ខ្ញុំស្រលាញ់សន្តិភាព) ហើយនៅទីតាំងនោះក៍កំពុងរៀបចំតុបតែងយ៉ាងស្រស់ស្អាតធ្វើឲ្យកន្លែងដែលគេហៅថាជ្រោះមរណ:ប្រែក្លាយជាជ្រោះរីរាយវិញ៕ ដ,ស សារឿន
You might like
នគរបាលស្រុកថ្មពួក ចុះបង្ក្រាបទីតាំង លួចបេីកជល់មាន់តាមប្រព័ន្ធអនឡាញ និងហៅម្ចាស់ទីតាំងធ្វេីកិច្ចសន្យា
06/09/2024
3 Likes
8
កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ចំនួន២៤នាក់និងគ្រឿងញៀនមួយចំនួនត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់
05/09/2024
5 Likes
7
ករណីបាញ់ស្រោចលើរថយន្តម៉ាកMerserdes បណ្ដាលឱ្យនគរបាលម្នាក់ស្លាប់.ក្រោយបញ្ជូនតាមរថយន្តទៅសង្គ្រោះនៅមន្ទីរពេទ្យ និងម្នាក់ទៀត របួស ជាជនជាតិចិន ខណៈពេលនេះសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បាន២នាក់ហើយនៅខេត្តព្រះវិហារ
31/08/2024
3 Likes
15
ឈើជាច្រើនម៉ែត្រគីបដែលក្រុមឈ្មួញបានលាក់ទុកនៅក្នុងព្រៃមួយកន្លែងត្រូវបានអ្នកសារព័ត៌មានរាយការណ៍ជូនលោកជួនឃៀង វី រិ ប្រធានដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពចុះបង្ក្រាប
28/08/2024
5 Likes
12