(ខេត្តបន្ទាយមានជ័យ)៖ ក្មេងស្រី ប្រុសចំនួន៤នាក់អាយុ មិនទាន់២០ឆ្នាំផងហ៊ាន សហការណ៍គ្នាជួញ គ្រឿងញៀននៅក្នុង ក្រុងសិរីសោភ័ណយ៉ាង សកម្មត្រូវកំលាំង អាវុធហត្ថ១ក្រុមដឹកនាំ ដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលផែនការងារ គ្រឿងញៀនបានចុះបង្រ្កា បាននៅវេលាម៉ោង ១រសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានឲ្យអ្នកយកព៍ត៌មានដឹង ថាការបង្ក្រាបបាននេះ ដោយបានទទួល ព័ត៌សំងាត់លោក បានស្នើសុំគោល ការណ៍ពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកបានដឹកនាំ កំលាំងជំនាញ ចុះបង្រ្កាបដល់ទីតាំងបាន ចំ នួន៤នាក់១មានឈ្មោះ វេត ពឺន ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ ២ឈ្មោះ ហ៊ន តៈវណ្ណ ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ៣ឈ្មោះ ធី និច ភេទ ស្រី អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅមិន ពិតប្រាកដ ៤ឈ្មោះ ហុង គឹមឡេង ភេទ ស្រី អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ទាំង៤នាក់រស់នៅ ក្នុងកនរុងសិរីសោភ័ណ កំលាំងអាវុធហត្ថ ដកហូតវត្ថុតាងរួមមាន គ្រឿងញៀនមេតំហ្វេតា មីនទឹកកក ចំនួន៦កូនថង់ ស្មើ ២,៥៩ក្រាម ម៉ូតូ១គ្រឿង ទូរស័ព្ទដៃចំនួន ៣គ្រឿងនាឡិកា ដៃចំនួន២ខ្សែ ខ្សែកលោហធាតុ ពណ៌លឿង១ខ្សែចិញ្ចៀន លោហធាតុពណ៌លឿង៣វង់ ក្រវិលលោហ ធាតុពណ៌លឿង១ចំហៀង កូនថង់ច្រកគ្រឿងញៀន មួយចំនួនឧបករណ៍ ប្រើប្រាស់គ្រឿង ញៀនមួយចំនួន ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿងបញ្ជាក់ ឲ្យដឹងទៀតថាក្រោយ ពីបញ្ចប់ការស៊ើបអង្កេត និងតាមចម្លើយ សារភាពរបស់ជនសង្ស័យ និងការធ្វើតេស្តរក សារធាតុញៀន គឺមានភាពស៊ីសង្វាក់ជន សង្ស័យត្រូវបានចោទ ប្រកាន់ពីបទចែកចាយ រក្សាទុក និងប្រើប្រាស់សារ ធាតុញៀនដោយខុស ច្បាប់ជនសង្ស័យត្រូវ បានកម្លាំងជំនាញការិយាល័យ បទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕