(ខេត្តបន្ទាយមានជ័យ) ៖នៅវេលាម៉ោង ១៨ និង២០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធ ហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានចុះល្បាត ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុង ភូមិសាស្រ្តក្រុង លុះកម្លាំងល្បាតដល់ ចំណុចភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានឃើញយុវជន ០១នាក់ ជិះម៉ូតូ ០១គ្រឿង ហាក់មានស្ថានភាពគួរ ឲ្យសង្ស័យ កម្លាំងល្បាតបាន ឃាត់សួរនាំ និងធ្វើការឆែកឆេរ ឃើញមាន គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ០១កូនថង់ ស្មើនឹង ០,២៤ក្រាម ម៉ូតូ ០១គ្រឿង ទូរស័ព្ទដៃ ០១គ្រឿង -បំពង់ជក់ចំនួន ០២ដើម ។
ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបាន បញ្ជូនមកបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស្រេង ឃុន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ក្រោយពីសមត្ថកិច្ចជំនាញក្រុង ធ្វើការសាកសួររួច បានកសាងសំណុំរឿង បញ្ជូនមកទីបញ្ជាកា រដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជ អាវុធហត្ថខេត្ត បន្ទាយមានជ័យ ទទួលការងារ បទល្មើសគ្រឿង ញៀនបានឲ្យដឹងថា ក្រោយពីការសាកសួរ ចម្លើយរួចមកជន សង្ស័យបានឆ្លើយ សារភាពថា ខ្លួនគេតែងតែយក គ្រឿងញៀនមកចែក ចាយបន្តដល់មិត្តភ័ក្ត និងសល់ពីផលចំណេញ ទុកប្រើប្រាស់ខ្លួនឯង ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបន្តទៀតថា ក្រោយពីបញ្ចប់ការ ស៊ើបអង្កេត និងតាមចម្លើយសារភាព របស់ជនសង្ស័យ និងការធ្វើតេស្តរក សារធាតុញៀន គឺមានភាពស៊ីសង្វាក់ គ្នា បង្ហាញពីតម្រុយ នៃបទល្មើសយ៉ាង ជាក់លាក់ ដូច្នេះជនសង្ស័យត្រូវ បានចោទប្រកាន់ ពីបទ រក្សាទុក និងប្រើប្រាស់នូវសារ ធាតុញៀនដោយខុសច្បាប់ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ បទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលា ដំបូងខេត្ត ដើម្បីចាត់ការ តាមនីតិវិធី ៕