លោក នូ សុគុណ អនុប្រធានគណ:កម្មាធិការ ជាអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាលាក្រៅ បាននាំសមាជិកយកអំ ណោយមនុស្សធម៌ជូនពលរដ្ឋដោយខ្យល់ កន្ត្រាក់ចំនួន០៨នាក់..!!!

ខេត្តប៉ៃលិន÷ នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២៣ ដោយមានការចង្អុលដឹកនាំពី លោកជំទាវបណ្ឌិត បាន ស្រីមុំ  ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តប៉ៃលិន លោក នូ សុគុណ អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកសាលាក្រៅ បានដឹកនាំ   សមាជិកគណៈកម្មាធិការអនុសាខាស្រុក  និងមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន ចំនួន ៨ នាក់ ស្រី ២ នាក់ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនក្រុមគ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីខ្យល់កន្ត្រាក់ផ្ទះពលរដ្ឋ១ខ្នង ,ម្ចាស់ឈ្មោះ មុំ ចាប ភេទប្រុស អាយុ ៥៦ឆ្នាំ និងប្រពន្ធឈ្មោះ ជឿន  សរឿន អាយុ ៤៦ឆ្នាំ រស់នៅក្នុងភូមិ អូរឈើក្រំ ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន, អំណោយដែលអនុសាខាចែកជូនរួមមាន ដូច ទី១ ស័ង្កសី ២០ សន្លឹក(ប្រវែង ២,៥០ម៉ែត្រ) អង្ករ ៥០ គីឡូក្រាម ទឹកសុទ្ធ ៥ យួរ ។ ក្នុងឱកាសនេះ លោកអនុប្រធានអនុសាខាស្រុក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខ ទុក្ខពីសំណាក់  លោកជំទាវបណ្ឌិត បាន ស្រីមុំ  ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តប៉ៃលិន ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។ដោយ,ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *