សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះពិនិត្យវឌ្ឍនភាព ដំណើរការសាងសង់អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ..!!!

ភ្នំពេញ÷នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទីនៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់អគារទីស្ដីការថ្មីរបស់ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ, ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មការសាងសង់, និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ព្រមទាំងតំណាងក្រុមហ៊ុនសាងសង់ ជាច្រើនរូបទៀត។

អគារទីស្តីការក្រសួងមហាផ្ទៃថ្មីនេះ បានកំពុងសាងសង់មានកម្ពស់៩ជាន់ និងមានផ្ទៃក្រឡាសរុប ១០៥,៥៤៥ (មួយរយប្រាំពាន់ប្រាំរយសែសិបប្រាំ) ម៉ែត្រការ៉េ ដែលចាប់ផ្តើមការដ្ឋានសាងសង់នៅកាលពី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ គិតមកដល់ពេលនេះ អគារទីស្តីការក្រសួងមហាផ្ទៃថ្មីនេះ ត្រូវបានសាងសង់សម្រេចបានលើសពី ៦៥% ដែលគ្រោងនឹងបញ្ចប់នៅខែកក្តដា ឆ្នាំ២០២៣ ខាងមុខ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *