(ខេត្តបាតដំបង)៖ នៅថ្ងៃអង្គារ៍ ១០កើត ខែអស្សុជ ឆ្នាំឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ខែ តុលា ឆ្នាំ២០១៩អនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួន លេខ៥៦៩ត.ព្រ ចុះថ្ងៃទី០៦ខែ កញ្ញា ឆ្នាំ២០១៩ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង លោកជុំ សង្វា និងអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងមតិណែនាំរបស់លោកឧត្តម សេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ ដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានអនុវត្តដីកានាំខ្លួនចំពោះឈ្មោះ សន ជុំ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្នុងខណ:ជនសង័្សយខាងលេី កំពុងស្ថិតនៅចំណុចមុខវត្តព្រែកត្រប់ ភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ហេីយក្នុងពេលកាក់ឃាត់ខ្លួននេះបានរកឃេីញថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICEចំនួន០៤ថង់(០៣ថង់តូចនិង០១ថង់ធំ)ព្រមទាំងថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួននិងទូរស័ព្ទដៃចំនួន០១គ្រឿងផង ។ក្រោយឃាត់ខ្លួនសាក សួរនគរបាលស្រុកបាន នឹងកំពុងរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យ ជំនាញនៅស្នងការ ដ្ឋាននគរបាលខេត្ត ចាត់ការតាម នីតិវិធី ។