ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកូរេនិងម៉ូតូបើកបរបញ្ច្រាស់ទិសគ្នាបានបុកបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់នៅកន្លែងកើតហេតុហើយបើករថយន្តគេចបាត់បាត់ស្រមោល..!!!

ខេត្តប៉ៃលិន÷បើតាមប្រភពពីមន្ត្រីនគរបាលមូលដ្ឋានឃុំសាលាក្រៅបានឲ្យដឹងថា÷នៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១០ ខែ កុម្ភះ ឆ្នាំ២០២៣មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តនិងម៉ូតូបើកបរបញ្ច្រាស់ទិសគ្នាមិនគោរពច្បាប់ចរាចរណ៍ បណ្ដាលឲ្យបុកគ្នាស្លាប់បុរសម្នាក់ជាបើកបរម៉ូតូនៅនិងកន្លែងកើតហេតុ នៅចំណុចផ្លូវកោងខ្លាំងស្ថិតនៅក្នុងភូមិស្រែអន្ទាក់ ឃុំ សាលាក្រៅ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន ។

បើតាមប្រភពព័ត៌មាននៅជិតកន្លែងកើតហេតុបានឲ្យដឹងថា÷ករណីនេះនៅមុនកើតហេតុគេបានឃើញរថយន្តនិងម៉ូតូបើកបរបញ្ច្រាស់ទិសគ្នា ដោយរថយន្តបើកបរក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមានម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៣បើកពីលិចទៅកើតបណ្ដាលឲ្យបុកគ្នា (ស្លាប់បុរសម្នាក់ជាអ្នកបើកម៉ូតូ) (ចំណែកអ្នកបើករថយន្តបានបើករថយន្តគេចបាត់ស្រមោល។ មន្ត្រីសមត្តកិច្ចនគរបាលមូលដ្ឋានបន្តថា÷ ជនរងគ្រោះដែលបាត់បង់ជីវិតមាន ឈ្មោះ ខាត់ នីម ភេទប្រុស អាយុ ២៦ឆ្នាំ(មុខរបរកសិករ) រស់នៅ ភូមិស្រែអន្ទាក់ ឃុំសាលា ក្រៅ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន ។

ស្លាប់នៅនិងកន្លែងកើតហេតុ ដោយមិនពាក់មួកសុវត្ថិភាព សមតុ្តកិច្ចបានបន្តទៀតថា÷អ្នកបើកបររថយន្តនោះមិនស្គាល់អត្តសញ្ញាណ(បានបើករថយន្តរត់គេចខ្លួនបាត់) យោងតាមប្រភពពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានប្រាប់ថា-ជាប្រភេទឡានការេ ពណ៍ស ពាក់ពាក់ស្លាកលេខ ភ្នំពេញ ៣A. ៣៥២៦ បើកបរពីកើតទៅលិច។ ក្រោយពីសមត្តកិច្ចនគរបាលជំនាញបាន វាស់វែងរួចសពត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលា ក្រៅធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ បច្ចុប្បន្ន៖ កម្លាំងជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ កំពុងស្រាវជ្រាវរកមុខសញ្ញារថយន្តបង្ក ។ដោយ,ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *