ប៉ៃលិន÷លោក សុខ ពិសី អភិបាលរង ខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពសលោកជំ ទាវបាន ស្រីមុំ អភិបាលនៃគណៈអភិបា លខេត្តប៉ៃលិន បានថ្លែងថា លោកពិតជាមានមោទកភាពយ៉ាងខ្លាំង ចំពោះប្អូនៗជាក្មួយជាសិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រនៅក្នុងអនុវិទ្យាល័យភ្នំយ៉ាត សម្រាប់ឱកាសដែលទទួលបានមជ្ឈមណ្ឌលអប់រំក្រៅប្រពន្ធ័លើចំណេះជំនាញសម្បូរបែប ដែលបង្កើត និងឧបត្ថម្ភឡើងក្រោមអំណោយដ៏ថ្លៃថ្លារបស់ប្រជាជនជប៉ុនតាមរយះអង្គការ កុមារឥតព្រំដែនអន្តរជាតិកម្ពុជា (KnK international) ក្រោមកិច្ចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន។
ហើយសូមអរគុណដល់ជប៉ុននិងអង្គការជាដៃគូ ដែល បាន កសាង មជ្ឈមណ្ឌល សិក្សា ពេញ មួយជីវិតភ្នំយ៉ាតនេះ ដើម្បី ឲ្យ ពលរដ្ឋ នៅទីនេះ មានឱកាស បាន រៀនសូត្រនិងរៀននូវជំនាញផ្សេងៗ ជាទុនសម្រាប់ជីវិត មិនអាចកាត់ថ្លៃបាននោះទេ ។
ការថ្លែងឡើងដូច្នេះ គ្រាដែលលោកអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតភ្នំយ៉ាត ក្នុងអនុវិទ្យាល័យភ្នំយ៉ាត ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន នាព្រឹកថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២៣ ។ ហើយពិធីនេះក៏អញ្ជើញចូលរួមពីសំណាក់លោក អុីស៊ូម៉ា ម៉ាសាយូគី លេខាធីការទី២ នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ ។
ដែលពិធីនេះមានអ្នកចូលរួមប្រមាណ ៥១៦នាក់។ លោក សុខ ពិសី អភិបាលរងខេត្ត បានគូសបញ្ជាក់ថា៖ មជ្ឈមណ្ឌលនេះពិតជាមានប្រយោជន៍សម្រាប់សិស្សានុសិស្ស និងប្រជាពលរដ្ឋគ្រប់រូប បានសិក្សាស្រាវជ្រាវនិងទទួលបាននូវចំណេះជំនាញបច្ចេកទេស ដើម្បីមានឱកាសរកប្រាក់ចំណូលបង្កើនជីវភាពក្នុងគ្រួសារបានមួយកម្រិតទៀតផង។
ថ្លែងក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្តក៏បានរំលឹកឡើងវិញផងដែរថា ខេត្តប៉ៃលិនយើងគឺជាខេត្តមួយ ដែលពីមុនជាតំបន់ប្រទាញប្រទង់គ្នាដោយចុងអាវុធ ជាសមរភូមិក្តៅ អសន្តិសុខ និងពោរពេញដោយគ្រាប់មីន នៅពាសពេញដី តែក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខេត្តប៉ៃលិនបានក្លាយជាខេត្តពោរពេញដោយសុខសន្តិភាពពេញបរិបូណ៌ ហើយបច្ចុប្បន្នក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិបានកំពុងធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីភាពទាក់ទាញទេសចរណ៍និងសេដ្ឋកិច្ចប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរថែមទៀត។
លោកអភិបាលរងខេត្តក៏បានបន្តថា៖ ស្របពេលដែលខេត្ត ត្រូវបានទទួលការគិតគូរពីរាជរដ្ឋាភិបាល និងក្រោមការខិតខំអភិវឌ្ឍន៍របស់ថ្នាក់ដឹកនាំខេត្ត សូមកូនក្មួយជាសិស្សានុសិស្ស និងយុវជនត្រូវខិតខំសិក្សារៀនសូត្រ និងប្រឹងប្រែងស្រាវជ្រាវ ដើម្បីទទួលបានជំនាញមួយច្បាស់លាស់សម្រាប់ កសាងអនាគតខ្លួនឯង អនាគតគ្រួសារ និងសង្គមជាតិឱ្យសមដូចពាក្យស្លោករបស់ប្រមុខដឹកនាំដែលលើកឡើងថា (យុវជនម្នាក់ត្រូវមានជំនាញមួយយ៉ាងតិចដើម្បីខ្លួនឯង គ្រួសារ និងសង្គម ) ផងដែរ។
ជាមួយគ្នានោះលោក អ៉ីស៊ូម៉ា ម៉ាសាយូគី លេខាធីការទី២ នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ មជ្ឈមណ្ឌលនេះបង្កើតឡើងមកនេះ ដើម្បី ផ្តល់ឱកាសសិក្សាដល់ប្អូនៗនៅខេត្តប៉ៃលិនទាំងអស់ មិន ត្រឹមតែ ការអប់រំ មូលដ្ឋាន ប៉ុណ្ណោះ នោះទេ ថែមទាំង មានកម្ម វិធី ជំនាញ បំ ណិ ន សម្បទា ចំណេះ សម្បទា និង កម្មវិធី ជំនាញសមស្របហ្នឹងបរិបទការងារសង្គម ដើម្បីបង្កើន ប្រាក់ចំណូល ផ្សេងៗ ទៀត ។
លោក បាន បន្តទៀតថាៈ ការអប់រំ ជា មូលដ្ឋានគ្រឹះ មួយ ដ៏ ចាំបាច់ សម្រាប់ ការអប់រំ នៅក្នុង សង្គម ហើយ ការទទួលបាន ការអប់រំ ដោយ ឥតគិតថ្លៃ និង ស្មើភាព គ្នា គឺជា សិទ្ធិ មូលដ្ឋាន របស់ មនុស្ស ហេតុនេះហើយប្រជាជនជប៉ុន ដែលជាសប្បុរសជនបាន ចូលរួម លើ បុព្វ ហេតុនេះ ដោយ ផ្តោត ការយកចិត្តទុកដាក់ លើ ការលើកកម្ពស់ការអប់រំ សម្រាប់ ទាំងអស់គ្នា និង យកចិត្តទុកដាក់ ទៅលើ គោលដៅ ទី ៤ នៃ ការអភិវឌ្ឍ ប្រកបដោយ ចីរភាព គឺ ការធានា នូវ ការអប់រំ ប្រកបដោយ បរិ យា ប័ន្ន និង ប្រកបដោយ គុណភាព សម្រាប់ មនុស្ស គ្រប់គ្នា និង លើកកម្ពស់ ការសិក្សា ពេញ មួយជីវិត ។ ម្យ៉ាងវិញទៀតខេត្តប៉ៃលិនជាខេត្តមួយដែលអង្គការ KnK បានសាងសង់សង់អាគារជាច្រើនរួចមួយហើយនៅទឹកដីខេត្តប៉ៃលិន រួមមាននៅឃុំស្ទឹងត្រង់ សង្កាត់បរយ៉ាខា ក្រចាប់ និងនៅអនុវិទ្យាល័យភ្នំយ៉ាតនេះឯង។ ក្នុងឱកាសនោះដែរឯកឧត្តម គួច គូលំអ ប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធ នៃក្រសួងអប់រំបានឧបត្ថម្ភនូវ ថែបប្លេត ចំនួន ០៤គ្រឿង សម្រាប់សិស្សទុកសម្រាប់សិក្សានៅក្នុងមជ្ឈមណ្ឌលនេះទៀតផង។ គួរបញ្ជាក់ផងដែរថាអគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតភ្នំយ៉ាតនេះ ឧបត្ថម្ភការកសាងឡើងក្រោមអំណោយដ៏ថ្លៃថ្លារបស់ប្រជាជនជប៉ុនតាមរយះអង្គការ កុមារឥតព្រំដែនអន្តរជាតិកម្ពុជា (KnK international) ក្រោមកិច្ចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន។ដែលមានបណ្តោយ១៦ម៉ែត្រ ទទឹង ១២ម៉ែត្រ ហើយមានបន្ទប់សិក្សាចំនួន ០៣បន្ទប់, មានជំនាញជួសជុលម៉ាសុីនត្រជាក់ ០១ ដែលមានសិស្សកំពុងសិក្សា ១២នាក់។ ដោយឡែកផ្នែកសាឡនមានសិស្សស្រីកំពុងសិក្សា ៩នាក់ផងដែរ។ ដោយ,ស សារឿន