លោកវរៈសេនីយ៍ទោ(ស៊ូនូវ)អធិការបានដឹកនាំកម្លាំងចុះសួរសុខទុក្ខលោក ពេញវិញឋាន:ដែលគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ..!!!

ខេត្តឧត្តរមានជ័យ÷នៅព្រឹកថ្ងៃសុក្រ ទី១០​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ ដោយមានការយកចិត្តទុកដាក់ និងគិតគូរដល់សុខទុក្ខមន្រ្តីថ្នាក់ក្រោម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង ដឹកនាំសហការី ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក​ ពាញ​ វិន​ ឋានៈ​ នាយរងផ្នែកកិច្ចការប៉ុស្ដិ៍នគរបាលរដ្ឋបាល​ នៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង​ ដែលគ្រោះថ្នាក់ចរាចរណ៍រងរបួសក្បាល កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ កំពុងសម្រាកព្យាបាលនៅបន្ទប់ពិគ្រោះ​ និងព្យាបាល​ វិជ្ជបណ្ឌិត​ សុង​ អ៊ូឡាយ​ ស្ថិតនៅភូមិអភិវឌ្ឍន៍​ ឃុំអន្លង់វែង​ ស្រុកអន្លង់វែង​ ។ ក្នុងឱកាសនោះ​ លោកវរសេនីយ៍ ទោ ស៊ូនូវ អធិការនគរបាលស្រុក បានមានមតិសំណេះសំណាលពាំនាំការផ្ដាំផ្ញើ របស់លោកឧត្តមសេនីយ៍ទោ(ហួតសុធី)ស្នងការនគរបាលខេត្ត សួរសុខទុក្ខ និងលើកទឹកចិត្តឱ្យខិតខំព្យាបាលរបួស​ ព្រមទាំងនាំយកនូវអំណោយ របស់ លោកស្នងការ ផ្ដល់ជូនរួមមាន ៖​ ទឹកបរិសុទ្ធសឹង្ហ​ ៤យួរ,​ ទឹកដោះគោឆៅ​ ២ឡូ,​ ទឹកត្រចៀកកាំ​ ២យួរ​ ,​ និងថវិកា​ ចំនួន​ ៤០០,០០០​ រៀល​ ដើម្បីជួយសម្រាលបន្ទុកការព្យាបាលរបួសផងដែរ​ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *