សម្តកិច្ចនគរបាលស្រុក ឯកភ្នំឃាត់ខ្លួនជនសង្ស័យ ម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

(ខេត្តបាត់ដំបង)៖ជនសង្ស័យ១នាក់ រួមទាំងថ្នាំញៀនត្រូវ បានកម្លាំងនគរបាល ប្រឆាំងបទល្មើស គ្រឿងញៀននៃអធិការ រដ្ឋាននគរបាលស្រុក ឯកភ្នំសហការជាមួយ កម្លាំងនគរបាល ប្រឆាំងបទល្មើសគ្រឿង ញៀននៃស្នងការរដ្ឋាន នគរបាលខេត្តចុះបង្ក្រាប កាលពីរសៀលថ្ងៃ ទី០៨ខែតុលាត្រូវ បានបញ្ជូនទៅកាន់ តុលាការហើយ។

សមត្ថកិច្ចបានប្រាប់អោយ ដឹងថាជនសង្ស័យដែល កម្លាំងជំនាញឃាត់ខ្លួនបាន មានឈ្មោះឃឿត គឹមឃុន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិថ្កូវ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង  ក្នុងករណីរក្សាទុក ដោយខុសច្បាប់នូវ សារធាតុញៀន។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យកម្លាំង ជំនាញដកហូតបាន វត្ថុតាងរួមមានម្សៅ ក្រាមពណ៌សថ្លា  ច្រកក្នុងថង់ផ្លាស្ទិច ពណ៌សថ្លា សង្ស័យមាន សារធាតុញៀន ចំនួន០១ថង់ធំទូរស័ព្ទ ដៃចំនួន០១គ្រឿង ម៉ូតូចំនួន០១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅស៊េរីឆ្នាំ ២០១៩ គ្មានស្លាកលេខ។

សមត្ថកិច្ចបានប្រាប់ អោយដឹងទៀតថាករណី បង្ក្រាបបានជនសង្ស័យ ខាងលើនេះគឺទទួលបាន សេចក្តីរាយការពី បណ្តាញភ្ងាក់ងារ សម្ងាត់ទើកម្លាំង ជំនាញបើការស៊ីប អង្គេតនិងមានការចង្អុល បង្ហាញពីលោកឧត្តមឧត្តម សេនីយ៍ទោអ៊ុចសុខុន ស្នងការនគរបាលខេត្ត បាត់ដំបងផង ទើបកម្លាំងជំនាញ នគរបាលស្រុកឯកភ្នំ ធ្វើការឃាត់ខ្លួនជនសង្ស័យ នេះបានតែម្តង៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *