លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមពិធីក្រុងពាលី ដើម្បីត្រៀមរៀបចំកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ ..!!!

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី ១៧ ខែ កុម្ភៈ  ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីក្រុងពាលី ដើម្បីត្រៀមរៀបចំកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ  នៅទីតាំងក្តារបែនប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនរូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានសមាគមនារីដើម្បីកម្ពុជា និង ការអភិវឌ្ឍន៍ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា និងលោកជំទាវ កែ សួនសុភី , ឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រហ្ម រដ្ឋា , ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត  ក្នុងនោះក៏មានការអញ្ជើញរួមពី លោក លោកស្រី មន្ត្រីរាជការ មកពីមន្ទីរ ស្ថាប័នពាក់ព័ន្ធ និងកម្លាំងប្រដាប់អាវុធ ច្រើនរូប។ គោលបំណងនៃកម្មវិធីនេះ គឺជាការបំពេញទៅតាមពិធីសាសនាតាមបែបប្រពៃណីទំនៀមទម្លាប់ខ្មែរបុរាណរៀងមក ដើម្បីសុំទីតាំងអនុញាតិប្រារព្ធពិធីចូលឆ្នាំបន្ទាយឆ្មារ និងសុំសេចក្តីសុខពីទេវតា វត្ថុស័ក្តិសិទ្ធទាំងឡាយដែលថែរក្សានៅក្នុងប្រាសាទបន្ទាយឆ្មារ តាមជួយថែរក្សាក្រុមការងារទាំងអស់បំពេញការងារតាមផ្នែកនីមួយៗ និងកម្មវិធីទាំងមូលដំណើរការដោយរលូន និងប្រកបដោយជោគជ័យនាពេលខាងមុខ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *