ភ្នំពេញ៖ផ្សាយចេញថ្ងៃទី១៨.០២.២០២៣ ទីតាំងលួចលាក់បើកលេង បៀរ-អាប៉ោង ដ៏ធំមួយក្នុងការ៉ាស់លក់ឡានមួយកន្លែងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងបើកលេងល្បែងស៊ីសងបានយ៉ាងសុខស្រួលសូមអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌជួយចាត់មន្ត្រីជំនាញចុះពិនិត្យមើលផងទាន។ តាមសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា មានទីតាំងល្បែងបើកលេងល្បែងបៀរ-អាប៉ោងមួយកន្លែងបង្កប់ក្នុងការ៉ាស់លក់ឡានកំពុងបើកដំណើរការជារៀងរាល់ថ្ងៃ បែរជាមិនរំខានទៅដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌឬក្រុងភ្នំពេញទេព្រោះទីតាំងមួយកន្លែងនេះបើកលេងជារៀងរាល់ថ្ងៃតែម្ដង។ ពលរដ្ឋក្នុងមូលដ្ឋានសំណូមពរលោក( ទៀ ចាន់សារ )អធិការខណ្ឌដូនពេញ ជួយចាត់មន្ត្រីជំនាញប៉ុស្តិ៍ចុះពិនិត្យនិងធ្វើការបង្ក្រាបផង។ដើម្បីចូលរួមបញ្ជៀសអំពើចោលកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះពលរដ្ឋនិងហិង្សាក្នុងគ្រួសារជាដើម។ សង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌដូនពេញនិងយកចិត្តទុកដាក់ក្នុងការរក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។ ពលរដ្ឋសង្ឃឹមថាលោក (ជា ខេមា )អភិបាលខណ្ឌដូនពេញនិងពង្រឹងសមត្ថភាពគណៈបញ្ជាការឯកភាពរបស់ខ្លួនដើម្បីទប់ស្កាត់រាល់បទល្មើសល្បែងស៊ីសងនៅក្នុងមូលដ្ឋានដើម្បីភូមិឃុំមានសុវត្ថិភាព រិះគន់ដើម្បីស្ថាបនា។
You might like
ម៉ូតូ៣គ្រឿង និងមនុស្ស៣នាក់ ត្រូវបានទាហ៊ានថៃឃាត់ខ្លួន ដោយពួកគេបំរុងជិះឆ្លងដែនចូលមកទឹកដីខ្មែរ តាមច្រករបៀងក្នុងស្រុកសំពៅលូន
16/11/2024
1 Likes
3
រដ្ឋបាលខេត្តប៉ៃលិន រៀបចំពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅដងស្ទឹងប៉ៃលិន..!?
16/11/2024
2 Likes
4
សង្ឃ គ្រហស្ថ រួមទាំងក្មេងៗជាបរិវា ប្រមាណ៧អង្គនាក់ត្រូវបានពលរដ្ឋនិងសមត្ថកិច្ចនគរបាលចុះឡោមព័ទ្ធចាប់បានក្រោយពួកគេនាំគ្នាឆាន់ស្រាសុីសាច់ ចាក់ភ្លេងកំសាន្ដនៅក្នុងព្រៃទាំងកណ្ដាលយប់ នៅស្រុកសាមគ្គីមុនីជ័យ..!
16/11/2024
1 Likes
5
លោកវរៈសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំង ចុះបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដករហូតវត្ថុតាងនូវសារធាតុញៀនក្នុងបទល្មើសជាក់ស្ដែង ..!
16/11/2024
3 Likes
8