កូនតិរច្ឆានជក់គ្រឿង ញៀនមកដល់ផ្ទះ គំរាមសម្លាប់ម្តាយនិង បំផ្លាញទ្រព្យសម្បត្តិ ក្នុងផ្ទះត្រូវអាវុធហត្ថ ឃាត់បញ្ជូនទៅដេកគុក
(ខេត្តបន្ទាយមានជ័យ)៖ កូនតិរច្ឆានម្នាក់ជក់ គ្រឿងញៀនខ្លាំងមក ដល់ផ្ទះបង្ករករឿងគំរាម សម្លាប់ម្តាយនិងបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះត្រូវ កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុង ប៉ោយ ប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន អាវុធហត្ថក្រុងប៉ោយ ប៉ែតចុះ ឃាត់បញ្ជូនទៅដេក គុកនៅវេលាម៉ោង ៧យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នៅភូមិ គីឡូត៍ម៉ែត្រលេខ៤ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់អ្នក យកព៍ត័មានឲ្យដឹងថា កូនតិរច្ឆានមានឈ្មោះ សាន រ័ត្ន ភេទ ប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅភូមិ គីឡូត៍ម៉ែត្រលេខ៤ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ។
តាមការបំភ្លឺរបស់ ជនរងគ្រោះឈ្មោះ តុត គ្រី ភេទ ស្រី អាយុ៥២ឆ្នាំ នៅភូមិកើតហេតុ ត្រូវជា ម្តាយ ថាកូនប្រុសរបស់ខ្លួន១ ថ្ងៃ១ថ្ងៃគិតតែពីជក់ គ្រឿងញៀនជាប្រចាំពេល មកដល់ផ្ទះរករឿង ជេរ ប្រមាថចង់សម្លាប់និង វាយបំផ្លាញទ្រព្យ សម្បត្តិក្នុងផ្ទះទៀតផង។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវាបាន បញ្ជូនមកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តដើម្បី ចាត់ការបន្ត ។
លោកវរសេនីយ៍ឯក សប៊ុនសឿង មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត ទទួលការងារបទ ល្មើស គ្រឿងញៀន បានឲ្យដឹងថាក្រោយពី កម្លាំងជំនាញធ្វើការ សាកសួរ ជនសង្ស័យបាន សារភាពថា ខ្លួនពិតជាបានប្រើ ប្រាស់គ្រឿងញៀន និងវាយបំផ្លាញទ្រព្យ សម្បត្តិក្នុងផ្ទះពិត ប្រាកដមែន ជនសង្ស័យត្រូវបាន កម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕