រថយន្តសាំយ៉ុងដឹកឈើខុសច្បាប់ចេញពីទឹកដីខេត្តព្រះវិហារទាំងថ្ងៃ ទាំងយប់ ឆ្ពោះទៅខេត្តកំពង់ធំត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថស្ទាក់ចាប់..!!!

ខេត្តកំពង់ធំ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានបើកប្រតិបត្តិការបង្ក្រាបរថយន្តម៉ាក់សាំយ៉ុង ១គ្រឿង​ ដែលលួចដឹកឈើខុសច្បាប់ចេញពីទឹកដីខេត្តព្រះវិហារ ឆ្ពោះកាន់ខេត្តកំពង់ធំនិងដកហូតបានឈើមួយចំនួន លោកឧត្តមសេនីយ៍ត្រី( មាស យ៉ត) មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានប្រាប់ឱ្យដឹង ថា (មានរថយន្តសាំយ៉ុង ១គ្រឿងដឹកឈើពេញប្រៀបចេញពីភូមិពោធិ ឃុំពោធិ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំ បង្ក្រាបបានថ្ងៃអាទិត្យទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១១៖០០នាទី នៅចំណុចភូមិថ្នល់បំបែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោកឧត្តមសេនីយ៍ត្រី(មាសយ៉ត)មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាលោក( សាយ វាសនា) ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បញ្ជាឱ្យសមត្ថកិច្ចកងរាជអវុធហត្ថខេត្តធ្វើការឃាត់ទុក និងបញ្ជូនទៅផ្នែករដ្ឋបាលព្រៃឈើផ្នែកស្ទោង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

រថយន្តដែលកម្លាំងកងរាជអវុធហត្ថខេត្តឃាត់ពាក់ស្លាកលេខភ្នំពេញ 2j-0290 បើកបរដោយបុរសម្នាក់ឈ្មោះ (ម៉ៅ) និងស្ត្រីម្នាក់ទៀត។ ជាទូទៅបទល្មើសដឹកជញ្ជូនឈើនៅតាមដងផ្លូវក្នុងខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំតាមផ្លូវជាតិលេខ៦២ ហាក់មានសកម្មភាពផុលផុស ដោយឈ្មួញបានធ្វើការដឹកទាំងថ្ងៃ ទាំងយប់ បានយ៉ាងរលូនដោយមិនទើសក្រសែភ្នែកមន្ត្រីជំនាញពាក់ព័ន្ធនៅតាមដងផ្លូវបន្តិចណាសោះឡើយ។ កត្តាដែលឈ្មួញអាចដឹកជញ្ជូនឈើដោយរលូនបែបនេះ គេសង្ស័យមានការឃុបឃិតនឹងត្រូវរ៉ូវពីមន្ត្រីជំនាញពាក់ព័ន្ធតាមដងផ្លូវអស់ហើយ ជាពិសេសនៅតាមដងផ្លូវជាតិលេខ៦២ មានស្នាក់ការត្រួតពិនិត្យជាហូរហែរច្រើនកន្លែងផងដែរ តែមូលហេតុមិនដែលឃើញបង្ក្រាបបានសោះឡើយ។៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *