ខេត្ដស្វាយរៀង ៖ រថយន្តដឹកទំនិញធុនធំៗ ជាច្រើនគ្រឿងបានសម្រុក ដឹកទំនិញគេចពន្ធចូល តាមច្រករបៀង គោកតែក ស្រុកចន្ទ្រា ខេត្តស្វាយរៀង យ៉ាងអាណាធិបតេយ្យ ជាពិសេសជាងគេគឺ នៅពេលយប់តែម្ដងដោយ រំខានដល់បងប្អូន ប្រជាពលរដ្ឋធ្វើឲ្យ ខូចផ្លូវក្នុងភូមិ ផ្លូវមានជង្ហុក ហើយពេលខ្លះបណ្ដាល ឲ្យទាក់ដាច់ខ្សែភ្លើង របត់រប៉ាយពេញផ្លូវផងដែរ ដែលជាក្តីបារម្ភសម្រាប់ បងប្អូនប្រជាពលរដ្ឋ រស់នៅទីនោះ ក្រែងមានគ្រោះថ្នាក់ណា មួយកើតឡើង ដោយយថាហេតុ។
ពលរដ្ឋបានលួចខ្សឹប ប្រាប់អ្នកសារព័ត៌មាន យើងអោយដឹងថា រថយន្តធុនធំជាច្រើន គ្រឿងដឹកទំនិញសំពីង សំពោងទៅ ប្រទេសវៀតណាម ក្នុងរថយន្តនោះមាន បង្កប់ទៅដោយគ្រឿង អេឡិចត្រូនិកជាច្រើន ដូចជា ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនព្រីន និងទូទឹកកក..៘
ទំនិញទាំងនោះដឹកជញ្ជូន ពីប្រទេសថៃឆ្លងកាត់ប្រទេស កម្ពុជាទៅប្រទេសវៀតណាម ដោយគេចពន្ធមិនបានបង់ ថវិកាចូលរដ្ឋនោះឡើយ ដោយគេសង្ស័យថាអាចនឹង ចូលហោប៉ៅរបស់មន្ត្រី មួយចំនួនទៅវិញហើ យមើលទៅ ជាពិសេសនៅតំបន់ នោះស្ថិតក្រោមការ គ្រប់គ្រងរបស់លោក វរសេនីយ៍ទោ យ៉ន សុផល មេបញ្ជាការវរសេនាតូចលេខ ៦០៩ តែម្តង។
ពលរដ្ឋបានដាក់ការ សង្ស័យថាទំនងជាលោក យ៉ន សុផល មិនដឹងទេឬ ឬមួយដឹងហើយ មិនមានចំណាត់ការ? មានរថយន្តធុនធំ ដឹកទំនិញគេចពន្ធ ជាច្រើនគ្រឿងនៅពេលយប់ ឆ្លងកាត់តាមច្រករបៀង (គោកតែក) ស្រុកចន្ទ្រា ទៅប្រទេសវៀតណាម ឬមួយអាជ្ញាធរនិង សមត្ថកិច្ចពាក់ព័ន្ធ ត្រូវរ៉ូវគ្នាអស់ហើយទេដឹង ទើបរថយន្តទាំងនេះចេញចូល បានយ៉ាងរលូន បែបនេះ។
ពលរដ្ឋសង្ឃឹមជឿជាក់ លើឯកឧត្តម ម៉ែន វិបុល សូមជួយពិនិត្យមើល លោកអភិបាលស្រុកចន្ទ្រាផង ជាពិសេសគឺលោកវរ សេនីយ៍ទោ យ៉ន សុផល មិនគួរបណ្ដែតបណ្ដោយ ឲ្យក្រុមរថយន្តធំៗទាំងនោះ ដឹកទំនិញគេចពន្ធបាន យ៉ាងងាយស្រួលបែបនេះ។
ទោះជាយ៉ាងណាក្ដីពលរដ្ឋ រង់ចាំមើលថាតើមន្ត្រី ពាក់ព័ន្ធទាំងអស់ នៅក្នុងស្រុកចន្ទ្រា ក៏ដូចជាលោកយ៉ន សុផល ហ៊ានពិនិត្យនិងមានចំណាត់ ការការលើក្រុមរថយន្ត ដឹកទំនិញគេចពន្ធឆ្លង ដែនទៅប្រទេសវៀតណាមដែរឬទេ?
អង្គភាពសារព័ត៌មាន យើងនិងរង់ចាំធ្វើការ ផ្សាយជាបន្តបន្ទាប់។ ប្រសិនបើមានការ ពន្យល់ឬបកស្រាយ ពីរអាជ្ញាធរពាក់ព័ន្ធ និងសម៉ីភាគី រៀងរាល់ម៉ោងធ្វើការ ៕