ផ្ទះឈើមួយខ្នងត្រូវ អគ្គីភ័យឆាបឆេះទាំង កណ្តាលអាធ្រាត បណ្តាលអោយ ខូចខាតស្ទើទាំង ស្រុងក្នុងស្រុកបាណន់

(ខេត្តបាត់ដំបង)៖ ករណីអគ្គីភ័យ ឆាបឆេះផ្ទះមួយ ខ្នងបណ្តាលអោយ ខូចខាតស្ទើរទាំង ស្រុងហេតុការ ដ៏ភ្ញាក់ផ្អើលនេះកណ្តាល អាធ្រាតឈានចូលថ្ងៃទី១៣ខែ តុលាឆ្នាំ២០១៩វេលា ម៉ោង០១និង ០០នាទី ស្ថិតក្នុងភូមិចំការស្វាយ ឃុំឈើទាលស្រុក បាណន់ខេត្តបាត់ដំបង។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថាផ្ទះ ដែលត្រូវអគ្គីភ័យ ឆាបឆេះគឺសង់ អំពីឈើប្រក់ស័ង្កសី ជញ្ជាំងបាំង ស៊ីប្រូទៀមទល់និង ដីមានទំហំ៥ម៉ែត្រ គុណនិង៦ម៉ែត្រដែល មានម្ចាស់ឈ្មោះ ខុនសុខ ជាភេទ ប្រុសអាយុ៣០និង ប្រពន្ធឈ្មោះអោ ចាន់ថា អាយុ៣០ឆ្នាំរស់នៅក្នុង ក្រុមទី ៦ស្ថិតក្នុងភូមិចំការ ស្វាយឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថា សំភារៈខូចខាតក្នុង ផ្ទះរួមមាន​ម៉ូតូហុង ដាឃ្លើក(Honda  Click)សេរីឆ្នាំ​២០១៨ ចំនួន១គ្រឿង ទូរសព្ទដៃ ម៉ាកសាមសុង (Samsung Galaxy j៣)ចំនួន ​១គ្រឿងធុងបាញ់ថ្នាំ​ចំនួន ១គ្រឿង ម៉ាស៊ីនបោកខោអាវចំនួន ​១គ្រឿងម៉ូទ័រកាត់ដៃក ខ្នាតតូច​ ចំនួន ២គ្រឿងម៉ូទ័រជ្រៀកឈើ ចំនួន​១គ្រឿងម៉ូទ័របុក ស៊ីម៉ង់ចំនួន​១គ្រឿង ម៉ូទ័របាញ់កិបខ្យល់​ចំនួន២គ្រឿង ទូរដាក់ខោអាវ​ ម៉ូទ័របាញ់វីស​១គ្រឿងគ្រែ១ និងសម្ភារះប្រើ ប្រាស់មួយចំនួន ទៀត​ សរុបជាទឹកប្រាក់ អស់ចំនួនប្រហែល៥០០០$ ។

សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតថាតាម ការសណ្ថានជា បឋមរបស់កម្លាំងជំនាញ ឃើញ ថាករណីអគ្គីភ័យឆាប ឆេះនេះគឺបណ្តាលមក ពីការផ្ទុះសេខ្សែរភ្លើង បង្ករជាអណ្តាត ភ្លើងបាន ឆាបឆេះតែម្តងទៅ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *