(ខេត្តបាត់ដំបង)៖ បុរសម្នាក់សង្ស័យ ជំងឺរើឡើងធ្វើអោយ វង្វេងស្មារតីដើរធ្លាក់ចូល ទឹកស្រះបណ្តាលអោយ លង់ស្លាប់យ៉ាង អាណោចអាធ័ម ហើយត្រូវបានប្រទះ ឃើញនៅវេលាម៉ោង ១៩និង៥០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុច ស្រះទឹករួមមួយកន្លែង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពនៅកន្លែង កើតហេតុបានអោយថា ជនរងគ្រោះមានឈ្មោះ ទុយ វឿង ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង គាត់ជាមនុស្សសតិ មិនល្អ ក្រោយជួបឧបទ្ទវហេតុ គ្រោះថ្នាក់់ចរាចរណ៍ រយៈពេលកន្លងមក ហើយជនរងគ្រោះ ត្រូវបានបាត់ខ្លួនពេលដើរ ធ្លាក់ចូលទឹកស្រះ នៅវេលាម៉ោង ១និង០០នាទី ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បើទោះ បីជាខំរុករកយ៉ាងណា ក៏រកមិនឃើញ រហូតនៅវេលាម៉ោង ១៩និង៥០នាទី ថ្ងៃ ខែ ដដែលទើបប្រទះ ឃើញសាកសពអណ្តែតឡើងតែម្តង។
ក្រោយពេលកើត ហេតុសមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យ កោសល្យវិច័យ និងបានសន្និដ្ឋានថា សពជនរងគ្រោះ ពិតជាបានស្លាប់ដោយ សារលង់ទឹកពិតប្រាកដ បន្ទាប់មកក៏បានធ្វើ កំណត់ហេតុប្រគល់អោយ ក្រុមគ្រួសារយករៀ ចំធ្វើបុណ្យតាមប្រពៃណី។