(ខេត្តប៉ៃលិន)៖ យោងតាមរបាយការណ៍ របស់លោកអធិការក្រុង ប៉ៃលិនបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង ០៥និង៣០នាទី មានករណីភ្លើងឆេះផ្ទះ អ្នកលក់នំខេកមួយកន្លែង នៅចំណុច(ហាងលក់នំខេក) ស្ថិតនៅភូមិអូរតាពុកលើ សង្កាត់.ក្រុង.ខេត្តប៉ៃលិន។
តាមម្ចាស់ផ្ទះឈ្មោះ ឡោ សុខប៊ន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិសង្កាត់ខាងលើ ផ្ទះទំហំ៨x១៨ម៉ែត្រ ខូចខាតបន្ទប់ទទួលភ្ញៀវទាំងស្រុង ទំហំ៤x៤និងសម្ភារ:ប្រេីប្រាស់មួយចំនួន៖ ១-ទូរទស្សន៍០១គ្រឿង ២-កង្ហា០១គ្រឿង ៣-គ្រឿងសង្ហារឹមមួយចំនួន គិតជាទឹកប្រាក់ប្រហែល ៥០០០$ដុល្លា។
សមត្តកិច្ចនគរបាល នៃអធិការរដ្ឋាន នគរបាលក្រុងប៉ៃលិន បានអោយដឹងបន្តថា ករណីឆេះផ្ទះបណ្តាល ឱ្យមនុស្សរងរបួសស្រាល ចំនួន០៣នាក់,ស្រី០២នាក់: ១-ឈ្មោះ ឡៅសុភី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបេរលក់ដូរ។ ២-ឈ្មោះ ឡៅ ម៉ាយ៉ានីត ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់ដូរ។ ៣-ឈ្មោះ វិត គឹមសាន្ត ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរលក់ដូរ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ:បណ្តាល មកពីផ្ទុះសេខ្សែភ្លើងក្នុង កិច្ចប្រតិបត្តិការចុះពន្លត់ ដឹកនាំផ្ទល់ពីលោក សេង សុគន្ធ ស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិន លោក លី សុងហ៊ី អភិបាល នៃគណៈអភិបាល ក្រុងប៉ៃលិន លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការ នគរបាលក្រុងប៉ៃលិន ដឹកនាំកម្លាំង វេនប្រចាំបញ្ជា នៃអធិការដ្ឋាន នគរបាលក្រុងប៉ៃលិន កម្លាំងប៉ុស្តិ៍រដ្ឋបាល ប៉ៃលិន កម្លាំងប្រចាំ បញ្ជានៃស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិន កម្លាំងការិយាល័យ បង្កាពន្លត់អគ្គិភ័យ និងសង្គ្រោះចុះ អន្តរគមន៍ពន្លត់ ឱ្យរលត់ទាំងស្រុង ដោយប្រើប្រាស់រថយន្ត អគ្គិភ័យ០៣គ្រឿង និងប្រើប្រាស់ ទឹកអស់ចំនួន០១រថយន្ត។ ដោយលោក ស សារឿន