(ខេត្តប៉ៃលិន)៖ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាល ខេត្តប៉ៃលិន បានអនុញ្ញាតឱ្យឯកឧត្តម ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុល នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ប្រចាំភូមិភាគ៥ នៅខេត្តបាត់ដំបង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហការល្អ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ព្រមទាំងជូនពរក្នុងឱកាស ទិវានារីអន្តរជាតិ ០៨មីនា ផងដែរ។
ឯកឧត្តម ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុលវៀតណាម ប្រចាំភូមិភាគ៥ បានមានប្រសាសន៍ លើក ឡើងថា៖ ការអញ្ជើញ មកខេត្តប៉ៃលិននៅពេលនេះ គឺដើម្បីចូលជួប សំដែងការគួរសម និងពិភាក្សាការងារ ប្រកបដោយភាព ស្និតស្នាល មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំង២ ព្រមទាំង ជូនពរ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តប៉ៃលិន ក្នុងឱកាសទិវានារីអន្តរជាតិ ០៨មីនា ដែលឈានចូល មកដល់នាពេលខាងមុខ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គកុងស៊ុលវៀតណាម ក៍បានមានប្រសាសន៍ កោតសរសើរចំពោះ រដ្ឋបាលខេត្តប៉ៃលិន និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយពី ប្រទេសដែលខ្ទេចខ្ទាំ ដោយសារភ្លើងសង្គ្រាម មកជាប្រទេសដែល មានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ យ៉ាងឆាប់រហ័ស និងស្មើមុខស្មើមាត់ លើឆាកអន្តរជាតិ ។
ជាការឆ្លើយតបក្នុង ជំនួបនោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានសម្តែងនូវ ការ ស្វាគមន៍ បដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ ដោយក្តីរីករាយ និងថ្លែងការកោតសរសើរ ចំពោះបេសកកម្មការ ទូត របស់ឯកឧត្តមស្ថានអគ្គកុងស៊ុលវៀត
ណាម ប្រចាំភូមិភាគ៥ នៅខេត្តបាត់ដំបង ដែលកន្លងមកមាន ស្នាដៃ ក្នុងការទំនាក់ទំនង កិច្ចសហប្រតិបត្តិការបានល្អ និងគាំទ្រយ៉ាងពេញទំហឹង ក្នុងការពង្រឹងនូវកិច្ច សហប្រតិបត្តិការល្អលើគ្រប់វិស័យ យ៉ាងស្អិតរមួតរវាង រដ្ឋបាលខេត្តប៉ៃលិន និងស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំភូមិភាគ៥ ក៏ដូចជាបន្តការពង្រឹង នូវកិច្ចសហប្រតិបត្តិការ ល្អរវាងប្រទេសយើងទាំង២ (កម្ពុជា-វៀតណាម) ។
លោកជំទាវ អភិបាលខេត្ត បានមាន ប្រសាសន៍ លើក ឡើង ថា៖ រាជរដ្ឋា ភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច តេជោ សែន បានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព និងមាន ការ អភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមមាន ៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ភ្លើងអគ្គីសនី ប្រឡាយ ទឹក និងវត្ត អា រាម ជាដើម ជាពិសេសកិច្ច សហ ប្រតិបត្តិការល្អរវាងបណ្តាប្រទេសនានា នៅលើសកល លោក ដែលផ្តល់នូវកាលានុវត្តិភាព លើគ្រប់វិស័យ ។
ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍រំលឹកថា៖ ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាគ្រប់រូប បានចងចាំពុំអាច ភ្លេចនូវវិរភាព និងគុណូបការៈរបស់ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានលះបង់ នូវសាច់ស្រស់ ឈាមស្រស់ ក្នុងការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីបុព្វហេតុ ស្វែងរកសន្តិភាព និងសេរីភាព ជូនប្រជាជនកម្ពុជា ហើយជាក់ស្តែងពេលបច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន កំពុងសហការជា មួយភាគីវៀតណាម ក្នុងការស្វែងរុករក អដ្ឋិធាតុកងទ័ពស្ម័គ្រ ចិត្តវៀតណាដែល បានពលីជីវិតនៅ ទឹកដីខេត្តប៉ៃលិន ដើម្បីធ្វើមាតុភូមិនិវត្តន៍ ទៅប្រទេសកំណើតវិញ ។ដោយលោក ស សារឿន