(ខេត្តបន្ទាយមានជ័យ)៖ នៅជនបទមាន ប្រជាពលរដ្ឋ២ភូមិ គឺភូមិពាមស្រេះ និងភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រាប់រយនាក់មាន សេចក្តីរីករាយយ៉ាង ខ្លាំងក្នុងនោះក៏មាន ប្រជាពលរដ្ឋម្នាក់តោង សេរ៉ូមហើយក៏មក ពិនិត្យការបិទផ្សាយជា សាធារ ណៈនូវឯកសារ នៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លី មានលក្ខណៈ ជាប្រព័ន្ធស្ថិតនៅ បរិវេណ សា លាបឋមសិក្សា ពាមនៅព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នេះដោយមានការ ចូលរួមលោក លី សារីអភិបាលរង ខេត្តបន្ទាយមានជ័យ តំណាងឲ្យ លោកអ៊ុំរាត្រី អភិបាលខេត្ត បន្ទាយមាន ជ័យ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀប ចំដែនដីនគរូប នីយកម្មសំណង់ និងសុរិយោដីខេត្ត មន្ត្រីរៀបចំដែនដី អាជ្ញាធរស្រុក សមត្ថកិច្ច៣អង្គភាព និងប្រជាពលរដ្ឋពាក់ព័ន្ធ។
លោក អាង ណារិទ្ធបានមាន ប្រសាសន៍ថា ប័ណ្ណកម្មសិទ្ធិគឺមាន ផលប្រយោជន៍ជា ច្រើន សម្រាប់ បងប្អូនប្រជា ពលរដ្ឋដូចជា ធានានូវសិទ្ធិ របស់អ្នកក្នុងការ ធ្វើជាម្ចាស់ ឬការកាន់ កាប់ដីធ្លី អាចយកទៅប្រើ ប្រាស់ជារបស់ធានា នៃការខ្ចីប្រាក់ ជាឯកសារសំអាង នៅពេលមាន ជម្លោះដីធ្លី ធ្វើឲ្យកាន់តែប្រសើរ ចំពោះការផ្ទេរអចលនវត្ថុ និងអាចបង្កើនតម្លៃដី កាន់តែបានថ្លៃ ព្រោះទីផ្សារដីប្រកប ដោយទំនុកចិត្ត ជាពិសេស ស្របទៅតាមគោល នយោបាយរបស់ រាជ រដ្ឋាភិបាល ដែលមានសម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា អាណត្តិទី៦នេះ។
លោកអាង ណារិទ្ធ បានបញ្ជាក់ឲ្យ ដឹងទៀយថាសព្វថ្ងៃនេះ រាជរដ្ឋាភិបាលកំពង់ បន្តបង្កើនការ ចុះ បញ្ជីឬធ្វើប្លង់ដីដើម្បី សុវត្ថិភាពនិងបញ្ចប់ការ ប្រឈមនឹងទំនាស់ នៅពេលដែលដី ឡើងថ្លៃ តែរាជរដ្ឋាភិបាលដឹក នាំដោយគណបក្ស ប្រជាជនកម្ពុជានៅតែ មិនយកពន្ធដីស្រែចម្ការដដែល ហើយការបិទផ្សាយ ជាសាធារណៈនូវឯក សានៃការវិនិច្ឆ័យលើការ ចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ឋជូនប្រជាពល រដ្ឋលើកនេះគឺសម្រាប់ ភូមិពាមស្រេះ និងភូមិស្រមោច ឃុំព្រះនេត្រ ព្រះក្នុងនោះភាគច្រើន ជាប្រភេទដីកសិកម្ម និងដីលំនៅឋាន ។
លោក អាង ណារិទ្ធ រំលឹកថាកន្លងមកក្នុង ខេត្តបន្ទាយមានជ័យ ការចុះបញ្ជីដីធ្លីមាន លក្ខណ: ជាប្រព័ន្ធ ហើយចេញបិញ្ញាបន ប័ត្រសម្គាល់ អចលនវត្ថុជូនប្រជាពល រដ្ឋរាប់រយម៉ឺនប័ណ្ណ មក ហើយក្នុងនោះ មានការឧបត្ថម្ភថវិកា ពីប្រទេសដៃគូអភិវឌ្ឍន៍ ពីគម្រោងម្ចាស់ជំនួយ បរទេស និងពីរាជរដ្ឋាភិ បាលកម្ពុជា បានខិតខំជម្រុញ ការចុះបញ្ជីដីធ្លីឲ្យបាន ច្រើនដើម្បីធានាសុវត្ថិភាព ប្រសិទ្ធិភាពនិង តម្លៃដីធ្លីជូនប្រជាពលរដ្ឋ ។
ក្នុងនោះលោកលីសារី បានមានប្រសាសន៍ថាស្ថាន ភាពដីធ្លីនៅខេត្តបន្ទាយមាន ជ័យសព្វថ្ងៃ នេះកាន់តែ មានតម្លៃកាន់តែមាន សុវត្ថិភាពប៉ុន្តែឲ្យ តែរាជរដ្ឋាភិបាល ដឹកនាំដោយគណ បក្ស ប្រជាជនកម្ពុជាមាន សម្តេចតេជោហ៊ុន សែនជាប្រមុខនោះ ដីស្រែចម្ការ ដីលំនៅដ្ឋាន ធម្មតា នៅតែមិន យកពន្ធដដែល។
ហើយការបិទផ្សាយ ប្រកាសតំបន់វិនិច្ឆ័យ ជាសាធារណះមុន ចែកប្រគល់វិញ្ញា បណ្ណប័ត សម្គាល់ ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋដែល មានក្បាលដីនៅ ក្នុងភូមិ ឃុំ ខាងលើ លោក បាន ឲ្យម្ចាស់ដីទាំង អស់នាំគ្នាមកពិនិត្យ លើឯកសារដែលខ្លួន មានក្រែងខុសឬ ច្រឡំឈ្មោះ អាយុ ភេទទីកន្លែងមុន ពេលទទួលបានប័ណ្ណ ដែលត្រូវចែកជូនប្រជា ពលរដ្ឋចំពោះស្ថាប័នរដ្ឋ ក៏ត្រូវចូលរួម ពិនិត្យផងដែរ។
ហើយប្រជាពលរដ្ឋទាំង អស់គ្នាត្រូវចេះសាមគ្គី សម្របសម្រួលគ្នានៅតាម ព្រំដីរៀងៗខ្លួន ចៀសវាង កើតរឿងទំនាស់ប្តឹងផ្តល់ គ្នាចូលតុលាការធ្វើ អស់លុយហើយនៅ ពេលទទួលបាន ប័ណ្ណហើយត្រូវ ចេះរក្សាឲ្យបាន គង់វង្សជាសវាង បាត់ប្រើប្រាស់មិនចំ គោលដៅជាដើម៕