(ខេត្តប៉ៃលិន)៖ កាលពីថ្ងៃសៅរ៍ ១៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២៣ ដោយមានការចង្អុល ដឹកនាំពីលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈ កម្មាធិការសាខា ឯកឧត្តម ស្លេះ យូរ ប្រធានគណៈ កម្មាធិការអនុសាខា ក.ក្រ.ក ក្រុងប៉ៃលិន បានដឹកនាំ អនុប្រធាន សមាជិក គណៈកម្មាធិការអនុសា ខាក្រុងប៉ៃលិន អ្នកស្ម័គ្រចិត្ត ចំនួន១១នាក់ស្រី៣នាក់ ចុះធ្វើការអប់រំផ្សព្វផ្សាយ ស្តីពីការបង្ការទប់ស្កាត់ ជម្ងឺផ្តាសាយបក្សី H5N1 ជូនបងប្អូនអាជីវករ លក់ដូរក្នុងផ្សារប៉ាហ៊ី ដែលមានអ្នកទទួល ផលចំនួន ៥០០ នាក់ ស្រី៣២៥នាក់។
ចែកប័ណ្ណផ្សព្វផ្សាយ អំពីវិធានការពារខ្លួន ជម្ងឺផ្តាសាយបក្សី H5N1 ចំនួន ៥០០ សន្លឹក ដើម្បីអោយបងប្អូន ដែលជាអាជីវករ យល់ដឹងអំពីវិធាន ការពាររខ្លួនជម្ងឺផ្តា សាយបក្សី H5N1 គឺសូមកុំទៅប៉ះពាល់ បក្សីដែលឈឺ ឬស្លាប់ កុំពិសាបក្សីដែលស្លាប់ ពាក់ម៉ាស់ ស្រោមជើងស្រោមដៃ ឧស្សាហលាងដៃ អោយបានស្អាត់ មុនពេលបរិភោគអាហារ ជាពិសេសងាយ ឆ្លងលើកុមារ ហើយបើមានអាការៈ មានរោគសញ្ញាគ្រុនក្តៅ លើសពី ៣៨.៥ អង្សារសេ និងមានរោគសញ្ញា ក្អក ឬ ឈឺក ឬ ដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅមណ្ឌល់សុខភាព ឬមន្ទីរពេទ្យដែលនៅជិត បំផុតដើម្បីធ្វើការព្យាបាល អោយបានទាន់ពេលវេលា៕ ដោយលោក ស សារឿន