ពិតជាខ្លាំងមែន៖ ទីតាំងល្បែងស៊ីសង ជល់មាន់តាមអនឡាញ ដ៏ធំមួយកន្លែងបង្កប់ ក្នុងហាងលក់ដូរ (គ្មានយីហោ) កំពុងតែបង្ករព្យុះភ្លៀង យ៉ាងអាណាធិបតេយ្យ ដោយមិនខ្វល់អនុសាសន៍ របស់សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុនសែន

(ភ្នំពេញ)៖ ទីតាំងល្បែងស៊ីសង ជល់មាន់តាមអនឡាញ មួយកន្លែងដ៏ធំបង្កប់ក្នុង ហាងលក់ដូរ(គ្មានយីហោ) ស្ថិតនៅភូមិអូអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ  រាជធានីភ្នំពេញ កំពុងតែបង្ករព្យុះភ្លៀង យ៉ាងអាណាធិបតេយ្យ ដោយមិនខ្វល់ពីអនុសាសន៍របស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមរូបភាពក្រុ មការងារអ្នកសារព័ត៌មាន យើងថតបាននៅថ្ងៃទី ០១ ខែមីនា ២០២៣ បានបញ្ជាក់យ៉ាងច្បាស់ថា នាពេលខាងមុខនិង ក្លាយជាតំបន់អសន្តិសុខ ដោយសារហេតុទីណា មានល្បែងស៊ីសងទីនោះ នឹងក្លាយជាកន្លែងកើត អំពើហិង្សាក្នុងគ្រួសារ មានចោលួច ចោប្លន់ ចោឆក់ជាដើម។

យោងតាមឯកសារ គោលនយោបាយ ភូមិឃុំសង្កាត់មាន សុវត្ថិភាពទាំង ៧ ចំណុចនិងសេចក្តី សម្រេចស្ដីពីការបង្កើត ក្រុមការងារបង្ក្រាប ការលេងល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ របស់រាជរដ្ឋាភិបាល លេខ ៦២ ស.ស.រ ចុះថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ ធ្វើអោយប្រជាពល រដ្ឋមានភាពកក់ក្តៅ និងសូមគាំទ្រយ៉ាងពេញទំហឹង តែយ៉ាងណាមិញ បនល្បែងមួយចំនួន នៅតែបន្ត បើកលេងយ៉ាងគឃ្លើន។

ប្រជាពលរដ្ឋស្នើ សុំដល់លោកឧត្តម សេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ មេត្តាចាត់មន្ត្រីជំនាញ ចុះបង្រ្កាបក្នុង ករណីខាងលើដោយ ក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែនយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មានសូមអរគុណ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *