(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម តូច ប៉ូលីវ៉ា ប្រធានកិត្តិយសសមាគម សម្ព័ន្ធសារព័ត៌មាន ឯករាជ្យខេត្តស្វាយរៀង និងលោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានសមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគម សម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ ប្រគល់ជូនក្រុម គ្រួសារលោក ពេញ ទិត្ថារ៉ា ប្រធានសមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ ក្រុងស្វាយរៀង ដែលជួបគ្រោះថ្នាក់ ចរាចរណ៍កាលពីពេលថ្មីៗនេះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យឯកជន ក្នុងខេត្តស្វាយរៀង។
អំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ដែលឯកឧត្តម តូច ប៉ូលីវ៉ា និងក្រុមការងារ បានប្រគល់ជូនក្រុម គ្រួសារលោក ពេញ ទិត្ថារ៉ា នាឱកាសនោះរួមមាន ៖ ថវិកា ចំនួន ១លានរៀល ផ្លែឈើ ចំនួន ១កន្ត្រក ទឹកផ្លែឈើ ចំនួន ២កេស ទឹកដោះគោឆៅ ចំនួន ២កេស និងទឹកត្រចៀកកាំ ចំនួន ២យួរ៕