(ខេត្តព្រៃវែង)៖ តាមប្រភព សេចក្តីរាយការណ៍ថ្មីៗ នេះពីប្រជាពល រដ្ឋដែលរស់នៅក្បែរ” កាស៊ីណូយីហោ ៣៣” ច្រកព្រំដែនស្វាយអាង៉ោងស្ថិត នៅភូមិចាម ឃុំចាម ស្រុកកំពុងត្របែក ខេត្តព្រៃវែងបានអោយដឹងថា “កាស៊ីណូយីហោ ៣៣” ច្រកព្រំដែនស្វាយអាង៉ោងនៅ តែបន្តបើកចំហរ អោយពលរដ្ឋ ខ្មែរចូលលេងល្បែងស៊ីសង យ៉ាងគគ្រឹកគគ្រេងចំណែក ឯអាជ្ញាធរមានសមត្ថកិច្ចមូល ដ្ឋាន ឃុំ ស្រុក នាំគ្នារក្សាភាព ស្ងៀមស្ងាត់មិនបង្រ្កាប ។
ប្រភពបានបន្តអោយដឹងថា “កាស៊ីណូយីហោ ៣៣” ដែលបើកចំហរអោយពលរដ្ឋ ខ្មែរចូល លេងរាល់ថ្ងៃនេះគ្មាន ច្បាប់អនុញាតនោះទេ ហើយមានខ្នងបង្អែករឹងមាំ។ដូច្នេះលោក ជា សុមេធី អភិបាល ខេត្តព្រៃវែង និង លោក ឈឿន ប៊ុនឆន ស្នងការនគរ បាលខេត្តព្រៃ វែងទើបកាន់តំណែងថ្មី តើហ៊ានបង្រ្កាបម្ចាស់ “កាស៊ីណូយីហោ ៣៣” ដែលបើកផ្ទុយពីច្បាប់ អនុញ្ញាតិដែរឬ ?។
ប្រជាពលរដ្ឋសូម អំពាវនាវដល់ថ្នាក់ដឹក នាំក្រសួងមហាផ្ទៃ ជា ពិសេសលោកនាយឧត្តម សេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហា ផៃ្ទនិងជាប្រធាន គណៈកម្មការ ប្រយុទ្ធប្រឆាំងបទ ល្មើសល្បែងស៊ីសង ទូទាំងប្រទេសមេត្តាពិនិត្យទីតាំង “កាស៊ីណូយីហោ ៣៣” នៅច្រកព្រំដែនស្វាយ អាង៉ោងដែលកំពុង គៀងគរប្រជា ពលរដ្ឋខ្មែរចូលលេងល្បែង ស៊ីសងជល់មាន់បៀ អាប៉ោងខុសច្បាប់និង ល្បែងច្រើនប្រភេទ ទៀតនៅក្នុង “កាស៊ីណូយីហោ ៣៣” ច្រកព្រំដែនស្វាយ អាង៉ោងនេះផង។
ប្រភពពីក្រុមញៀនល្បែងចេញ ចូលលេងក្នុង”កាស៊ីណូយីហោ ៣៣” បានបន្ថែមថា ភាគច្រើនសុទ្ធតែ ពលរដ្ឋខ្មែរដែល ញៀនល្បែងនាំគ្នា ជិះឡាននិងម៉ូតូសេរីទំនើប ៗ រាប់សិបគ្រឿងចូល ទៅលេងល្បែងស៊ីសង ខុសច្បាប់យ៉ាង រំភើយជារៀងរាល់ថ្ងៃ មិនព្រមបង្រ្កាប!ហេតុនេះ អាជ្ញាធរមាន សមត្ថកិច្ចក្នុងមូលដ្ឋាន ហ៊ានផ្គើន បទបញ្ជាសម្ដេច តេជោ ហ៊ុន សែន ។
មហាជនក៏ប្រជាពលរដ្ឋ រងចាំមើលកណ្តាប់ ដៃលោក ជា សុមេធី អភិបាល ខេត្តព្រៃវែងនិងលោក ឈឿន ប៊ុនឆន ស្នងការនគរ បាលខេត្តព្រៃវែង ទើបកាន់តំណែងថ្មី មានវិធានការបែប ណាទៅលើម្ចាស់ “កាស៊ីណូយីហោ ៣៣” កំពុងបើកពង្វក់អោយ ពលរដ្ឋ ខ្មែរចូលលេងល្បែង ស៊ីសងផ្ទុយច្បាប់ អនុញាតិនោះ។ ឬមួយទុកអោយម្ចាស់ “កាស៊ីណូយីហោ ៣៣” ធ្វើព្យុះភ្លៀងគៀងគរ ពលរដ្ឋខ្មែរចូលលេ ងល្បែងជល់មាន់បៀ អាប៉ោងខុសច្បាប់ និងល្បែងផ្សេងៗ ទៀតយ៉ាងពេញ បន្ទុកបង្កអសន្តិសុខសង្គម និងអំពើចោរកម្ម ចោរលូច.ឆក់. ប្លន់. គាស់ផ្ទះនិងប្រើ អំពើហិង្សាគ្រួសារ ដើមចមកើតចេញ ពីល្បែងស៊ី សងនេះឯង។
មជ្ឈដ្ឋាននានា ដាក់ការសង្ស័យថា ប្រហែល ម្ចាស់ “កាស៊ីណូយីហោ ៣៣” បានផ្ដល់ ផលប្រយោជន៍ប្រចាំថ្ងៃ ខែជូនអាជ្ញាធរមានសមត្ថ កិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ឃុំ ស្រុក ខេត្ត រួចរាល់អស់ហើយទេដឹង? បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនព្រមចាត់វិធានការបង្ក្រាប ដើម្បីអោយស្រប តាមគោលនយោ បាយភូមិ ឃុំ មានសុវត្ថិភាព ៧ចំណុចរបស់រាជ រដ្ឋាភិបាលដែលដាក់ ចេញអោយអនុវត្តន៍ ដោយក្រសួងមហាផ្ទៃ និងអោយស្របតាមបទ បញ្ជាររបស់សម្តេចក្រឡា ហោម ស ខេង ផងទាន។
ដែលបញ្ហានេះលោក ជា សុមេធី អភិបាលខេត្តព្រៃវែងលោក ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែងនិងលោក ឈួន គឹមសាន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តព្រៃវែង បើពិតមិនបានជាប់ ពាក់ព័ន្ធនឹងផល ប្រយោជន៍នោះទេ? គួរចាត់ វិធានការបង្រ្កាបម្ចាស់ “កាសុីណូយីហោ៣៣ ” នៅច្រកព្រំដែនស្វាយ អាង៉ោងស្រុកកំពង់ ត្របែកកំពុង បើកចំហរអោយ ប្រជាពលរដ្ឋខ្មែរចូលលេង ល្បែងស៊ីសង នេះអោយមាន ប្រសិទ្ធភាព ។
ជុំវិញខាងលើនេះ អង្គភាពសារព័ត៌មាន យើងរងចាំការបកស្រាយ ពីមន្ត្រីនិងអ្នកពាក់ព័ន្ធ រាល់ម៉ោងធ្វើការ៕