(ខេត្តបន្ទាយមានជ័យ)៖ រថយន្តកាមរីឆ្លាម១ គ្រឿងបើកបរក្នុង ល្បឿនលឿនទៅបុក ម៉ូតូ កង់៣ទាំងគំរោល ហើយរ៉េចង្កូតចូលផ្ទះ ប្រជាពលរដ្ឋលក់ហ្គាស់ បណ្តាលឲ្យផ្ទុះ ហ្កាសឆាបឆេះ សណ្ធោសណ្ធៅ បង្ករឲ្យស្លាប់មនុស្សម្នាក់ ហេតុការដ៏រន្ធុតនេះកើតឡើងកាល ពីយប់រំលោងអា ធ្រាតនាថ្ងៃទី ១៤ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២៣និង ៣០នាទីនៅចំណុច ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមការអះអាង របស់ប្រជាពលរដ្ឋដែល បានឃើញហេតុណ៍ ផ្ទាល់ភ្នែកបានប្រាប់ អ្នកយក ព៍ត័មានឲ្យដឹងថា នៅមុនពេលកើត ហេតុនោះមានរថយន្ត ម៉ាក ឆ្លាម ១គ្រឿង បានបើកតាម បណ្តោយផ្លូវជាតិ លេខ៥ក្នុងល្បឿន លឿនដោយគ្មានការ ប្រុងប្រយ័ត្នក៏បើក ទៅបុកនិងម៉ូតូ កង់៣មួយគ្រឿងដែល ចតនៅចញ្ចើមផ្លូវពេញ ទំហឹងហើយក៏ជ្រុល ចង្កូតចូលទៅបុក ផ្ទះអ្នក លក់ហ្គាស់បន្តបណ្តាល ឲ្យផ្ទុះធុងហ្កាសឆាប់ឆេះ ពេញទំហឹងតែម្តង។
ដោយសារតែកំលាំងនៃ ភ្លើងហ្កាសទើប សមត្ថកិច្ចមិនអាច ពន្លត់បានភ្លាមៗបណ្តាល ធ្វើឲ្យ មានស្លាប់មនុស្សម្នាក់ នៅក្នុងភ្លើង រួមទាំងឆេះ ទ្រព្យសម្បត្តិប្រជាពល រដ្ឋអស់ជាច្រើន តូបថែម ទៀត។
ក្រោយពីហេតុការឆេះ នេះកំពុងឆេះខ្លាំងគេ ឃើញមានកំលាំង អាវុធហត្ថ១ក្រុមដឹក នាំដោយ លោកវ រសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល ដ្ឋានកងរាជអាវុធហត្ថក្រុង នគរបាលក្រុង ប៉ោយប៉ែតដឹកនាំ ដោយលោក ធិន ស៊ិនដេត អធិការក្រុងនិង លោកអភិបាលក្រុង ប៉ោយប៉ែត បងប្អូនប្រជាពលរដ្ឋ ព្រមទាំងក្រុមរថយន្ត ពន្លត់អគ្គីភ័យ ដែលបានប្រឹងប្រែង ជួយពន្លួត់ភ្លើង យ៉ាងសស្រាក់ សស្រាំអស់ពីលទ្ធភាព ជាង១ម៉ោងក្រោយ មកទើបភ្លើងរលត់ អស់ជាស្ថាបពរ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹង ទៀតថាចំណែកទ្រព្យ សម្បត្តិត្រូវខូចខាត នោះ ក្តាប់ពុំបានមិនដឹងអស់ គិតជាទឹកប្រាក់ប៉ុន្មាន នេះទេហើយសំណាង ណាស់ដោយភ្លើង មិន ឆេះរាលដាលដល់ ផ្ទះអ្នកជិតខាង៕ព័ត៌មានបឋម