(ខេត្តតាកែវ) តាមប្រភពពីពលរដ្ឋ បានឲ្យ ដឹងថា! នៅភូមិត្រាំខ្នាឃុំសុភី ស្រុកបាទីខេត្តតាកែវ មានទីតាំងល្បែងសុីសង ជល់មាន់តាមប្រព័ន្ធ អនឡាញដុះស្លែ១កន្លែង មិនឃើញ សមត្ថកិច្ចឬអាជ្ញាធរ ពាក់ពន្ធ័ក្នុងមូលដ្ឋាន ចុះមកបង្ក្រាបឡេីយ។
លុះដល់ក្រុមការងារសាព័ត៌មាន ចុះទៅដល់ទីតាំងល្បែង សុីសងខាងលេីក៏ឃេីញ គេលេងល្បែងសុីសង ដូចអ្វីដែលប្រជាពលរដ្ឋ រាយការណ៍ពិតមែន។សូមបញ្ជាក់ថាទីតាំង ល្បែងជល់មាន់តាម អនឡាញដុះស្លែ១ កន្លែងនេះស្ថិតនៅភូមិត្រាំខ្នា ឃុំសិភី ស្រុកបសទៅខេត្តកតាកែវ។
ពលរដបានបន្តទៀតថា! គាត់មានការភ័យខ្លាច ជាខ្លាំងដោយក្នុងមូលដ្ឋាន របស់ពួកគាត់សំបូរល្បែង សុីសងជាច្រើនកន្លែងទៀត ហើយជារៀងរាល់ថ្ងៃ ឃើញមានអ្នកលេងចេញ ចូលជារៀងរាល់ថ្ងៃតាំង ពីព្រឹកដល់យប់ផងដែរ ល្បែងស៊ីសងគ្រប់ប្រភេទ ជាបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង ហិង្សា ក្នុងគ្រួសារ ជាដើម ដូច្នោះ ពួកគាត់ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ច ទាំងនោះ និងត្រូវប្រឈម បាត់បង់តំណែងទៀតផង។
អ្វីដែលប្រជាពល រដ្ឋចង់បាននោះគឺជាការសំណូម ពរយ៉ាងទទូចដល់លោក អធិការស្រុកបាទី លោកស្នងការនគរបាលខេត្តតាកែវនឹងឯកឧត្តម អភិបាល នៃគណៈ អភិបាលខេត្តតាកែវមេត្តា ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែង សុីសងជល់មាន់ អនឡាញខាងលើនេះ ផងដើម្បីឲ្យស្របទៅតាម គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះ ឲ្យមន្រ្តីពាក់ព័ន្ធ ក្នុងមូលដ្ឋានអនុវត្ត៕