(ខេត្តកណ្ដាល)៖ មួយរយៈចុងក្រោយ ម្ចាស់កាស៊ីណូ ហ្គ្រេនដ្រាហ្គនរីសត កាឡាក់ស៊ីជ្រៃធំ បានចាប់ផ្តើម បើកដំណើរការឡើងវិញ ហើយ ចាប់ពីដើមខែតុលា រហូតមកដល់បច្ចុប្បន្ននេះ បុគ្គលដែលបើកល្បែង បញ្ជាល់មាន់ បៀរ អាប៉ោង យូគី និងល្បែងច្រើន ប្រភេទទៀតឲ្យពលរដ្ឋខ្មែរ ជនជាតិយួន ចូលមកលេងភ្នាល់ដាក់ លុយស៊ីសងខុសច្បាប់យ៉ាង ពពាក់ពពូន ប្រហែលជាមានខ្នង បង្អែករឹងមាំនៅពីក្រោយ ចាំជួយបិទបាំង ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពពីប្រជាពលរដ្ឋរស់នៅ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ បានបញ្ជាក់ឲ្យដឹង ថាក្រុមអ្នកញៀនល្បែង បញ្ជាល់មាន់ បៀរអាប៉ោង មានទាំងរថយន្តទំនើបៗ និងម៉ូតូជាច្រើនគ្រឿង កំពុងសម្រុកចូលលេង យ៉ាងពេញបន្ទុក បែរជាអាជ្ញាធរពាក់ព័ន្ធមាន សមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់ចាត់វិធាន ការបង្ក្រាប ដើម្បីបង្រឹងសន្តិសុខសង្គម ជូនបងប្អូនពលរដ្ឋ នៅឡើយ។
ហេតុនេះ លោក នេត សាវឿន អគ្គស្នងការដ្ឋាន នគរបាលជាតិ មិនគូរមើលរំលង ភាពអសកម្ម មន្ត្រីអាជ្ញាធរមូលដ្ឋាន ថ្នាក់ឃុំ និងសមត្ថកិច្ច នគរបាលស្រុកកោះធំ ព្រមទាំងសមត្ថកិច្ចពាក់ ព័ន្ធថ្នាក់ខេត្តមិនទាន់ចាត់វិធាន ការបង្ក្រាបល្បែងបញ្ជាល់មាន់ខ្នាតធំ នៅខ្សែបន្ទាត់ច្រកទ្វារ ព្រំដែនអន្តរជាតិជ្រៃធំ ឲ្យស្របតាមគោល នយោបាយភូមិ ឃុំ មានសសុវត្ថិភាព7ចំណុចនោះទេ សម្ងំទទួលផល ប្រយោជន៍ ជាថ្នូរ។
សូម្បីតែ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោក ឈឿន សុចិត្រស្នងការដ្ឋាន នគរបាលខេត្តកណ្តាល មិនហ៊ានប៉ះពាល់ម្ចាស់បនល្បែង បញ្ជាល់មាន់ដែរហើយ បុគ្គលរូបនេះ អាចប្រមូលលុយបាន ច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ កំពុងបើកលេង យ៉ាងពពេញទំហឹង ព្រោះ សព្វថ្ងៃនេះប្រជាពលរដ្ឋ រស់នៅជិតច្រកទ្វារ ព្រំដែនអន្តរជាតិជ្រៃធំ ពួកគាត់នាំគ្នាភ័យ យ៉ាងខ្លាំងខ្លាចកើតជា ចោរកម្មផ្សេងៗដូចជា លួច ឆក់ ប្លន់ អំពើហឹង្សាក្នុងគ្រួសារនិ ងគ្រឿងញៀនរីក រាលដាលគូរឲ្យកត់សម្គាល់ ។
បញ្ហានេះ លោក អេង សុចិត្រ អភិបាលស្រុកកោះធំ និង លោក ស៊ីម ឃាង អធិការដ្ឋាននគរបាល ស្រុកកោះធំ បណ្តោយឲ្យ ល្បែងបញ្ជាល់មាន់ បៀរ អាប៉ោង និងល្បែងផ្សេងៗ ជាច្រើនប្រភេទទៀត មានពីរទីតាំងបង្កប់នៅ កាស៊ីណូ ហ្គ្រេនដ្រាហ្គនរីសត និងកាឡាក់ស៊ីជ្រៃធំ ហ៊ានប្រឆាំងបទបញ្ជា សម្តេចតេជោ ហ៊ុន សែន ទើបប្រកាសនៅពេលថ្មីៗ នេះ ណែនាំបិទល្បែង ភ្នាល់ដាក់លុយស៊ីសង ខុសច្បាប់ គ្រប់ប្រភេទ ទូទាំងប្រទេស បែរជាអាជ្ញាធរពាក់ ពន្ធ័ក្នុងមូលដ្ឋាន ឲ្យកើតមានក្នុង ទឹកដីរបស់ខ្លួនទៅវិញ។
រយៈពេលប្រមាណ ១ខែចុងក្រោយ កាស៊ីណូនេះ មានពលរដ្ឋខែ្មរសម្រុកចូល លេងល្បែងបញ្ជាល់មាន់ មកពីគ្រប់ទិសទីយ៉ាងគគ្រឹកគគ្រេង អ្នកចាញ់ច្រើន ជាងអ្នកឈ្នះ រីឯលោក មេប៉ុស្តិ៍ការពារច្រកទ្វារ ព្រំដែនអន្តរជាតិជ្រៃធំ ជាអ្នកបើកភ្លើងខៀវ ទើបបុគ្គលជាម្ចាស់កាសុីណូ និងបក្សពួក ប្រព្រឹត្តទៅដោយរលូន មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ប្រជាពលរដ្ឋ រស់នៅជិតច្រកទ្វារព្រំដែន អន្តរជាតិជ្រៃធំ ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ អំពាវនាវដល់ថ្នាក់ ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស សម្តេច ក្រឡាហោម ស ខេង ចាត់មន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យចំពោះ ភាពមិនប្រក្រតី របស់បុគ្គលដែលហ៊ាន បើកល្បែងបញ្ជាល់ មាន់ទ្រង់ទ្រាយធំ ចាត់វិធានការបង្ក្រាបជាបន្ទាន់ ជូនពលរដ្ឋក្នុងមូលដ្ឋាន៕