(ភ្នំពេញ)៖ ទីតាំងភ្នាល់ល្បែង ស៊ីសងជល់មាន់ តាមប្រព័ន្ធ”អនឡាញ” (អាយផេតនិង ឡេបថប) ជាច្រើនកន្លែង ក្នុងភូមិសាស្ត្រខណ្ឌដង្កោ. កំពុងបើកដំណើរការ យ៉ាងរលូន ខណៈអាជ្ញាធរនិងសមត្ថកិច្ច រក្សាភាពស្ងៀមស្ងាត់..!។
ករណីនេះលោក ជឹម សុីថា អធិការខណ្ឌដង្កោ បានថ្លែងថាៈ«លោកមានផែនការ បង្ក្រាបហើយ ប៉ុន្តែមិន ច្បាស់ទីតាំង»។
សេក្ដីរាយការណ៍បានឱ្យដឹងថាៈទីតាំងល្បែងអន ឡាញទាំងនោះមានដូចជា៖ ទី១.ផ្លូវចូលតាម ហ្គារ៉ាស់សាំង ផ្សារសារឿនយ៉ានី ប្រហែល១០០ម៉ែត្រ បត់ឆ្វេងប្រហែល៣០ម៉ែត្រ ត្រង់ចំណុចផ្ទះបុកស្នូកឃ័រ.ប៊ីយ៉ា.ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។ ដែលមានក្រុមអ្នកញៀន ល្បែងមកលេងភ្នាល់ចាក់ លុយធំៗយ៉ាងច្រើនកុះករ រាល់ថ្ងៃតែម្ដង! ។
ទីតាំងទី២. ត្រង់ចំណុចតារាងបាល់ ទះខាងត្បូងវត្តជើងឯក ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។
៣. ត្រង់ចំណុចចិញ្ចឹមមាន់ ជល់ខាងត្បូងវត្តជើងឯក ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។
៤. ត្រង់ចំណុចក្រោយ ហាងគុយទាវ ក្បែរកន្លែងបោះប៊ូរ ខាងត្បូងវត្តជើងឯក ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។
៥. ស្ថិតនៅចំណុចហាង បាយជាប់ច្រកចូល ការ៉ាស់ឡាន ក្រុមហ៊ុនស៊ិនទ្រី នៅភូមិសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ តែម្ដង។ នេះគ្រាន់តែជាតួរលេខទ្រួសៗ ដែលភ្នាក់ងារ ទទួលបានប៉ុណ្ណោះ។
ពោលគឺនៅក្នុង ភូមិសាស្ត្រ ខណ្ឌដង្កោ មានទីតាំងល្បែងអនឡាញ ភ្នាល់ដាក់លុយ ជាច្រើនកន្លែងទៀត ដែលកំពុងបើកដំណើរការ និងពុំទាន់រៀបរាប់អស់…!។
សូមជម្រាបថាៈ កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដាច់ណាត់ ឲ្យអភិបាលរាជធានី.ខេត្ត បិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឱ្យខានតែបាន។
ក្នុងនោះសម្តេច បានបញ្ជាក់យ៉ាងច្បាស់ថាៈ អាជ្ញាធរស្រុក ក្រុង ខេត្ត.ណា ដែលមិននាំគ្នាទប់ស្កាត់ និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ ខ្លួនគ្រប់គ្រងនោះទេ? អាជ្ញាធរមានសមត្ថ កិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង។
ពាក់ព័ន្ធករណីនេះ នៅព្រឹកទី១២.០៣.២០២៣ អង្គភាពសារព័ត)មានយើង បានព្យាយាមសុំការបកស្រាយ ពីលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ប៉ុន្តែទូរស័ព្ទចូលហើយ គ្មានអ្នកទទួល។ រីឯលោក ជឹម សុីថា អធិការខណ្ឌដង្កោបានថ្លែងថាៈ ខ្ញុំមានវិធានការបង្ក្រាបហើយ!។
លោកអធិការបន្តថាៈ បងប្អូនអ្នកសារព័ត៌មានជាច្រើន បានផ្សាយខុសទីតាំង ទើបពិបាកបង្ក្រាប។
បើតាមលោក ជឹម សុីថា គឺលោកចង់ឱ្យ អ្នកសារព័ត៌មានឈរ នៅកន្លែងទីតាំងល្បែងផ្ទាល់ រួចរាយការណ៍មក សមត្ថកិច្ច ទើបស្រួលលោក ចាត់កម្លាំងចុះបង្ក្រាប។
បើទោះបីជាលោក អធិការ អះអាងថាៈ សមត្ថកិច្ចរបស់លោក មិនស្គាល់ទីតាំងល្បែងស៊ីសង ជល់មាន់ តាមប្រព័ន្ធ”អនឡាញ” អាយផេតនិងឡេប ថប.បែបនោះក្ដី.!។
ប៉ុន្តែធាតុពិតជាក់ស្ដែងៈ នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ មានល្បែងអនឡាញ ជាច្រើនកន្លែងកំពុងបើកដំណើរការ នរណាក៏ដឹង!។
ខណៈថៅកែល្បែងអនឡាញ ទាំងនោះ សុទ្ធតែមានទំនាក់ទំនងល្អ ជាមួយអាជ្ញាធរនិងសមត្ថកិច្ច ជាថ្នូរនិងលាភសក្ការៈ យ៉ាងច្រើននិងទៀងទាត់៕