គណបក្សប្រជាជន កម្ពុជាខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយ សេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស

(ខេត្តប៉ៃលិន)៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ី ឈាន សមាជិកគណៈ កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ គណបក្សប្រជាជន កម្ពុជាចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្ស ប្រជាជនកម្ពុជា ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស នៅខេត្តប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ សមាជិកគណៈ កម្មាធិការកណ្តាល និងជាប្រធានគណៈ កម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តប៉ៃលិន បានអាន សេចក្ដីសម្រេចចិត្ត នៃមហាសន្និបាត វិសាមញ្ញតំណាង ទូទាំងប្រទេស និងគោលនយោ បាយរបស់ គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ។

មានប្រសាសន៍ នាឱកាសនោះ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណ បក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តប៉ៃលិន បានថ្លែងអំណរគុណ ដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំក្រុមការងារគណ បក្សចុះមូលដ្ឋានខេត្តប៉ៃលិន ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងសមាជិកសមាជិការ គណបក្ស ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចបម្រើជាតិ និងប្រជាជនយ៉ាងល្អ ធ្វើឱ្យគណបក្ស និងរាជរដ្ឋាភិបាលបន្ត ទទួលបានការគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋ ក្នុងការអនុវត្ត គោលនយោបាយនានា ។

ឯកឧត្តមប្រធាន បានមានប្រសាសន៍លើកឡើងថា៖  រាល់ខ្លឹមសារនៃឯកសារនានា ដែលគណបក្ស បានសម្រេចអនុម័ត ក្នុងមហាសន្និ បាតវិសាមញ្ញ កាលពីពេលថ្មីៗ និងត្រូវបានយកមកផ្ស ព្វផ្សាយជាបន្តបន្ទាប់ ក្នុងគោលបំណង ត្រូវការចំណុចសំខាន់ មួយដ៏ធំបំផុត គឺការឈ្នះឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧  នៃរដ្ឋសភា ដើម្បីគណបក្ស និងរាជរដ្ឋាភិបាល មានលទ្ធភាព យកខ្លឹមសារទាំងនេះ ទៅអនុវត្តជាក់ស្ដែង ដែលនាំមកនូវ វឌ្ឍនភាពថ្មីៗបន្ថែម ទៀតជូនជាតិ និងប្រជាជន ។

ឯកឧត្តម អ៊ី ឈាន ក៍បានមានប្រសាសន៍ ផ្ដល់នូវទស្សនទានជូន ដល់អង្គពិធីដែរ អំពីសភាពការណ៍ អន្តរជាតិ ហើយទន្ទឹមគ្នានឹងបញ្ហា ប្រឈមនៃសភាព ការណ៍តំបន់ និងអន្តរជាតិនោះ នៅក្នុងប្រទេសឯ ណេះវិញ ក្រុមប្រឆាំងជ្រុល និយមនៅតែបន្ត ធ្វើសកម្មភាពញ៉ុះញង់ អុចអាល បំប៉ោង បំភ្លៃការពិត ប៉ុនប៉ងបង្កឱ្យមានចលាចល និងអស្ថិរភាពក្នុងសង្គម ដើម្បីបម្រើមហិចតាផ្ដូល រំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះ ឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍ បង្ហាញក្ដីសង្ឃឹមថា ៖ ថ្នាក់ដឹកនាំ និងសមាជិកសមាជិការក្រុមការ ងារគណបក្សចុះ មូលដ្ឋានខេត្ត គណៈកម្មាធិការគណបក្សខេត្ត និងបណ្ដាយន្តការគណបក្ស ផ្សេងទៀត នឹងបន្តរួមគ្នាខិត ខំបម្រើប្រជាពលរដ្ឋ ក្នុងនោះរួមទាំងការ អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព  ដើម្បីចូលរួមធានា ស្ថិរភាពសង្គម ពិសេសខិតខំធ្វើយ៉ាង ណាសម្រេចឱ្យបាន ជោគជ័យជាបន្តទៀត នូវការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា និងការរៀបចំ ព្រឹត្តិការណ៍ ស៊ីហ្គេមជាដើម។ដោយលោក ,ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *