(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ លោក កែន សត្ថា អភិបាលនៃគណ អភិ បាលខេត្ត និងលោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ សរុបប្រមាណ ៥៦៨នាក់ បានអញ្ជើញចូល រួមគោរពព្រះវិញ្ញាណក្ខ័ន្ធ គម្រប់ខួប៧ឆ្នាំ ព្រះករុណាសម្តេច ព្រះបាទនរោត្តមសីហនុ នៅសាលាខេត្តកែប បន្ទាប់ពីព្រះអង្គយាង ចូលទិវង្គត កាលពីថ្ងៃទី ១៥ តុលា ឆ្នាំ២០១២។
បន្ទាប់ពីព្រះសង្ឃជយន្តោ ថ្នាក់ដឹកនាំខេត្តមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ បានអញ្ជើញ គោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះ បរមរតនកោដ្ឋ រួចមក លោក កែន សត្ថា អភិបាលខេត្ត បានអានព្រះរាជជីវ ប្រវត្តិសង្ខេបព្រះករុណា សម្តេចព្រះបាទនរោត្តម សីហនុ ព្រះអង្គប្រសូត្រ នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២នៅ រាជធានីភ្នំពេញ ព្រះអង្គឡើងគ្រង រាជសម្បត្តិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១ ព្រះអង្គបានបំពេញ ព្រះរាជបូជនីយកិច្ច ទាមទារ ឯករាជ្យបានទាំងស្រុង ពីអាណានិគមបារាំង នៅថ្ងៃទី៩ ខែវិឆ្ឆិកា ឆ្នាំ១៩៥៣។
បន្ទាប់មកព្រះ អង្គជាព្រះប្រមុខរដ្ឋ ព្រះអង្គមានស្នាម ព្រហស្ថធំធេង ឧត្តុងឧត្តម កសាងអភិវ ឌ្ឍន៍ប្រទេសជាតិមានការ រីកចំរើនគួរអោយ កត់សម្គាល់។
សមិទ្ធផលទាំងនោះមាន សកលវិទ្យាល័យ មហាវិទ្យាល័យ ជាច្រើនជំនាញ ស្ថានីយទូរទស្សន៍ មន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត រោងចក្រជាច្រើន និងសមិទ្ធិផល ច្រើនទៀតនៅតាម បណ្តា ខេត្ត ស្រុក មានសាលារៀន មន្ទីរពេទ្យ ទំនប់ប្រឡាយ ស្ពានថ្នល់ជាដើម។
ព្រះអង្គបានទទួល រងគ្រោះដោយរដ្ឋប្រហារ មិនស្របច្បាប់មួយនៅភ្នំពេញ គឺជារដ្ឋប្រហារ យោធា ដែលមានលន់ នល់ ជាមេក្លោង នៅថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ១៩៧០។
ព្រះអង្គ បានធ្វើព្រះរាជ មាតុភូមិនិវត្តន៍មកកាន់ រាជធានីភ្នំពេញវិញនៅថ្ងៃ អង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ ព្រះអង្គបានគង់ជាម្លប់សំ រាប់ប្រជារាស្រ្តរហូត ដល់ព្រះអង្គយាងចូល ព្រះទីវង្គតនៅវេលា ម៉ោង១ និង ២០នាទី យប់រំលងអាធ្រាត ម៉ោងនៅរាជធានីភ្នំពេញ នៅថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០១២ នៅមន្ទីរពេទ្យមួយក្នុង ក្រុងប៉េកាំងប្រទេស ចិន ក្នុងព្រះជន្ម៩០ ព្រះវស្សាដោយ ព្រះជរាពាធ។
ក្នុងពិធីនេះ លោក កែន សត្ថា អភិបាលខេត្តកែប និងថ្នាក់ដឹកនាំខេត្ត ក៏បានប្រគេនសាដក និងបច្ច័យដល់ព្រះ សង្ឃចំនួន១៦អង្គ ដើម្បីថ្វាយព្រះរាជកុ សលដល់ព្រះវិញ្ញាណ ក្ខ័ន្ធ ព្រះ ករុណាសម្តេច ព្រះបាទនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ ព្រះករុណាព្រះបរមរតនកោដ្ឋ និង ចែកជូនថវិកាមួយ ចំនួនដល់ យាយជីតាជីផងដែរ៕