(ខេត្តបន្ទាយមានជ័យ)៖ នៅវេលាម៉ោង១១យប់ នាថ្ងៃទី១៤ខែតុលាឆ្នាំ ២០១៩នេះមន្ត្រី ផលិត កម្មនិងបសុព្យបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្តបន្ទាយ មានជ័យបានចុះ បង្ក្រាបឃាត់រថយន្ត១បាំង កន្លះចំនួន១គ្រឿង ដែលដឹកមាន់ សាច់ខុសច្បាប់ជាង ៦០០ក្បាល នៅច្រក របៀងណងចាន់ នៃព្រំដែនកម្ពុជា ថៃនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមាន ជ័យ។
លោកហ៊ុយទូច ប្រធានការិយាល័យ ផលិតកម្មនិងបសុព្យ បាលនៃមន្ទិរកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទខេត្តបន្ទាយមាន ជ័យបានប្រាប់អ្នក យកព៍ត័មានឲ្យដឹង ថាក្រុមអន្តរាគមការិយា ល័យផលិតកម្មនិង បសុព្យាបាលនៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តបន្ទាយមាន ជ័យ ដោយមានកិច្ចសហកា រជាមួយកម្លាំងអធិការនគរ បាលស្រុកអូរជ្រៅបាន ធ្វើការស្ទាក់ ឃាត់ ចាប់បានរថយន្ត១គ្រឿងម៉ាកនីសាន់Nissanផលិតឆ្នាំ១៩៩៣ ពណ៌ទឹកប្រាក់ ចង្កូតស្តាំ ពាក់ស្លាកលេខ 2A-4893 ដែលផ្ទុកមាន់ពងជម្រុះមាន់ក្រហមសរុបស្មើនឹង៦៤០ ក្បាល ៨០តាកា x ៨ក្បាល/តាកា។
លោកបានបញ្ជាក់ឲ្យ ដឹងទៀតថារថយន្តដែល ដឹកមាន់តាមច្រកល្បៀង ណងចាន់ដែលម្ចាស់ រថយន្តមានឈ្មោះ នី ថន ភេទប្រុស រស់នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយ មានជ័យដឹកចេញ ពីចំណុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រង់លើផ្លូវជាតិលេខ ៥៨ ដែលការដឹក ជញ្ជូនសត្វមាន់ខាងលើនេះ មិនមានលិខិត អនុញ្ញាតដឹកជញ្ជូនអ្វី បញ្ជាក់នោះ ឡើយ គឺអត់ច្បាប់តែម្តង ។
លោកហ៊ុយ ទូច និយាយបន្តថា បន្ទាប់មកមន្រ្តីជំនាញ បាននាំយករថយន្ត ល្មើសខាងលើ មក កាន់ការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីបង្ខាំងទុកនៅ កន្លែងចត្តាឡីស័ក ការិ យា ល័យស្ថិតនៅក្នុងបរិវេណ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ដើម្បី អនុវត្តនីតិវិធីច្បាប់ និងចាត់ការ តាមវិធានពេទ្យ សត្វជាបន្តទៀត ៕