(ខេត្តកំពត)៖ ករណីមនុស្សប្រុស បីនាក់ចាប់ស្ត្រីជន បរទេសនៅភូមិសាស្ត្រ ទឹកដីក្រុងកំពត យកទៅរំលោភបូក បានសម្រេច កាលពីយប់រំលង អាធ្រាតឈានចូលថ្ងៃទី១១ ខែតុលាឆ្នាំ ២០១៩ ពេលនេះត្រូវសមត្ថ កិច្ចស្នងការដ្ឋាន នគរបាលខេត្តកំពត សហការជា មួយកម្លាំង នគរបាលស្រុក ព្រៃនប់ឃាត់ខ្លួន បានអស់ហើយកាល ពីវេលាម៉ោង២ និង៣៥នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ។
យោងតាមប្រភពព័ត៌មាន បឋមពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួន រួមមាន ទី១ឈ្មោះ សេង ស្រ៊ុន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបើករថយន្តឈ្នួល មានទីលំ នៅភូមិវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទី២ឈ្មោះ ពុំ លីវី ហៅហ្វី ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរកម្មករតទុយោទឹកនៅលើភ្នំបូកគោ រស់នៅភូមិសាងគង់ ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ និងទី៣ឈ្មោះ ង៉ែត នភា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាកម្មករ តទុយោទឹក លើភ្នំបូកគោ មានទីលំនៅភូមិ ត្រពាំងលើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។
បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់ត្រូវ សមត្ថកិច្ចកំពុងសាកសួរ ដើម្បីកសាងសំណុំរឿង ចាត់ការ តាមផ្លូវច្បាប់។
សូមរម្លឹកថា កាលយប់រំលង អាធ្រាតឈាន ចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ខណៈ ពេល មានស្ត្រីជនបរទេស ម្នាក់កំពុងដើរម្នាក់ ឯងនៅចំណុចផ្លូវម៉ាកេង សង្កាត់កំពង់បាយ ខាងជើង ក្រុងកំពត ខេត្តកំពត ស្រាប់តែមានបុរស បីនាក់បានចាប់ស្ត្រីរង គ្រោះចូលទៅក្នុងរថយន្ត រួចដឹកស្ត្រីបរទេស រូបនោះឆ្ពោះទៅផ្លូវទៅ ខេត្តកែបរួចនាំគ្នា រំលោភលើរថយន្ត រហូតបានសម្រេច ដល់គោលដៅទាំងអស់គ្នា។
ក្រោយពីរំលោភរួចហើយ ក៏ដឹកស្ត្រីជនបរទេសនោះ ត្រឡប់មកទម្លាក់ចោល នៅទឹកដី ខេត្តកំពតវិញ ទើបពួកគេទាំងបីនាក់ នាំគ្នាគេចខ្លួនបាត់អស់។
ក្រោយពីមានពាក្យ បណ្តឹងពីស្ត្រីបរទេស រងគ្រោះប្តឹងថាមានបុរស បីនាក់ចាប់រំលោភបូក សមត្ថកិច្ចជំនាញ នៃស្នងការនគរបាល ខេត្តកំពត បានសហការស្រាវជ្រាវយ៉ាងសស្រាក់សស្រាំ នៅទីបំផុតក៏កំណត់ មុខសញ្ញាឈាន ទៅឃាត់ ខ្លួនបាន ជាបន្តបន្ទាប់តែម្តង៕