(ខេត្តកំពត)៖ រថយន្តខ្នាតធំមាន សណ្តោងកន្ទុយ មួយគ្រឿងពេលកំពុង បើកបរនៅលើ ដងផ្លូវសុខៗ ស្រាប់តែរេចង្កូតខុស ផ្លូវជ្រុលធ្លាក់ចូលស្នាមភ្លោះ បង្កការភ្ញាក់ ផ្អើលដល់អ្នក ដំណើរទាំងព្រឹក សង្ស័យអ្នកបើក បរដេកលក់មួយភាំង ប៉ុន្តែហេតុការណ៍ នេះពុំបណ្តាល ឲ្យមានមនុស្សរង គ្រោះថ្នាក់ឡើយ។
ហេតុការណ៍បង្កខ្លួន ឯងនេះបានកើតឡើង នៅវេលាម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតចំណុចក្បែរ សាលាឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត លើ កំណាត់ផ្លូវ ជាតិលេខ៣៣។
តាមប្រភពព័ត៌មាន ពីអ្នកដំណើរបាន និយាយថា មុនពេលកើតហេតុ គេឃើញរថយន្ត ប្រភេទ សណ្តោង ខាងលើ ធ្វើដំណើរក្នុងទិស ដៅពីកើតទៅលិច ក្នុងល្បឿនបង្គួរ លុះ មកដល់ ចំណុច ជិតសាលាឃុំ ត្រពាំងសង្កែ ស្រាប់តែរថយន្ត នេះរេចង្កូតខុសផ្លូវ ហើយធ្លាក់ ចូលស្នាមភ្លោះ ផ្អៀង រថយន្តស្ទើក្រឡាប់។
ភ្លាមៗនោះ គេក៏ឃើញអ្នកបើក បររថយន្តចេញ មកក្រៅដោយពុំមាន រងរបួសអ្វីធ្ងន់ធ្ងរឡើយ។
ប្រភពដដែល បានបញ្ជាក់ថា បន្ទាប់ពីមានហេតុការណ៍ កើតឡើង អ្នកបើកបរ រថយន្តក៏ទូរស័ព្ទ ទំនាក់ទំនងហៅ រថយន្តមកអូស សណ្តោងឡើងលើវិញ ដែលធ្វើឲ្យផ្លូវ ចំណុចនេះត្រូវ កកស្ទះ ចរាចរមួយអន្លើផងដែរ។
ទាក់ទិននឹងករណីខាងលើ មតិមហាជនបាន លើកឡើងថា កន្លងមកគេតែង កត់សម្គាល់ឃើញ អ្នកបើកបររថយន្ត ប្រភេទធំៗ ពិសេសរថយន្ត មានកន្ទុយសណ្តោង ភាគច្រើនបើកបរ ប្រើ ល្បឿនខ្លាំង មិនថានៅចំណុចផ្លូវ សណ្ឋានបែបណានោះទេ គឺតែងតែបើកបរ ប្រជែងគ្នាក្នុង ល្បឿន ដូចព្យុះសង្ឃរា ខ្លះបើកបរសេព គ្រឿងស្រវឹង ខ្លះបើកបរទាំងដេកលក់ ថែមទាំងបង្ក គ្រោះថ្នាក់ដល់អ្នក ដំណើរជាញឹកញាប់ទៀតផង។
ទន្ទឹមនឹងករណីបែបនេះ មហាជនសំណូមពរ ដល់សមត្ថកិច្ចជំនាញ មេត្តាជួយចាត់ វិធានការ ក្តៅដល់អ្នកបើកបរ ដូចបានរៀបរាប់ ខាងលើផង៕