(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៦ តុលា ឆ្នាំ២០១៩នេះនគរបាល ខេត្តព្រះសីហនុបាន បង្ហាញខ្លួនជន សង្ស័យជនជាតិចិនចំនួន ៤នាក់ថ្មីទៀត ដែលប្រព្រឹត្ត អំពើចោរកម្ម ប្រើប្រាស់ ឧបករណ៍ស្វ័យ ប្រវត្តិទំនើប លួចយកទ្រព្យ សម្បត្តិរបស់ប្រជា ពលរដ្ឋជាច្រើន ករណីកន្លងទៅ ពិសេសកាច់សោរ ក លួចម៉ូតូ មុននឹងបញ្ជូនទៅ កាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាម និតិវិធីច្បាប់។
លោក ឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងរទទួលផែន ព្រហ្មនទណ្ឌនៃស្នង ការដ្ឋាននគរ បាលខេត្តព្រះសីហនុ បញ្ជាក់ថាជនសង្ស័យទី១ ឈ្មោះ Zhou Wen អាយុ២៥ឆ្នាំ មុខរបរមិន ពិតប្រាកដ ស្នាក់នៅភូមិ៤សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែន (គ្មាន)ទី ២ឈ្មោះ Tan Bei អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ២សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែន(គ្មាន)ទី ៣ ឈ្មោះ Lin Wei អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែន(គ្មាន)និងទី ៤ ឈ្មោះ Li HongLiang អាយុ ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែន (គ្មាន)។
តាមចម្លើយសារភាព ជនសង្ស័យជន ជាតិចិនទាំង៤នាក់ បានឲ្យដឹងថា ក្នុងចំណោមជន សង្ស័យជនជាតិចិន ៤នាក់ មានជនសង្ស័យ ជនជាតិចិន ២នាក់ គឺ ឈ្មោះ Zhou Wen និងឈ្មោះ Tan Bei ដែលបានប្រព្រឹត្ត បទល្មើស វាយប្លន់ជនរងគ្រោះម្នាក់ ជាជនជាតិចិនដូច គ្នាកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១ព្រឹក នៅតាមផ្លូវជិត អង្គការម្លប់តាប៉ាង ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ជនរងគ្រោះឈ្មោះ Liu Chuan ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរកម្មករសំណង់ សំភារៈបាត់បង់ ប្រាក់១,៧០០$, ទូរស័ព្ទ ១គ្រឿងម៉ាក i-Phone។
សូមបញ្ជាក់ថា ក្នុងឱកាសនោះនគរបាល ក៍បានប្រគល់ម៉ូតូមួយគ្រឿង ជូនម្ចាស់ម៉ូតូវិញផងដែរ ក្រោយដកហូតបាន ពីក្រុមជនសង្សយ័ដែល បានលួចយកមុន ពេលចាប់ខ្លួន៕