សត្វមាន់នាំមកពី ប្រទេសថៃរាប់រយក្បាល ចូលមកកម្ពុជាតាម រថយន្តត្រូវសមត្ថកិច្ច ឃាត់បានរកឃើញ ថាគ្មានលិខិតអនុញ្ញាត

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងនគរបាលស្រុក អូរជ្រៅសហការណ៍ជា ​មួយកម្លាំងជំនាញ បសុព្យា បាលខេត្តបន្ទាយមានជ័យចុះ បង្ក្រាបករណីរថយន្តមួយ គ្រឿងផ្ទុកសត្វមាន់នាំ ចេញ ពីប្រទេសថៃជាច្រើន ក្បាលកាលពីព្រលប់ នាថ្ងៃទី១៥ខែតុលាឆ្នាំ ២០១៩វេលាម៉ោង១៩ និង០០នាទីនៅចំណុច ភូមិជោគជ័យឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្ត បន្ទាយមានជ័យ។

សមត្ថកិច្ចបានអោយ ដឹងថារថយន្តដែល កម្លាំងជំនាញឃាត់ បានម៉ាក Hyundai ពណ៌ស ចង្កូតឆ្វេង ពាក់ស្លាកលេខ ភ្នំពេញ 3C-6181 ផ្ទុកមាន់រស់សរុប ៨០០ក្បាល (៨០តាកា x១០ ក្បាល/តាកា) ដែលមានម្ចាស់ឈ្មោះ វ៉ិត ណាណាវ ភេទប្រុស រស់នៅក្នុងខេត្ត បន្ទាយមានជ័យ ។

សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតថាក្រោយ ពីឃាត់រថយន្តខាង ហើយកម្លាំងជំនាញរក ឃើថារថយន្តដែល ដឹងសត្វមាន់នេះ គឺគ្មានលិតខិអនុញ្ញាត នោះឡើយ។

ក្រោយពីការត្រួតពិនិត្យ រួចរាល់ហើយកម្លាំងជំនាញ ក៏បានបញ្ជូនរថយន្ត បទល្មើសរួមទាំង វត្ថុតាងខាងលើ មកកាន់ការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីបង្ខាំងទុក នៅ កន្លែងចត្តាឡីស័ក ការិយាល័យ ស្ថិតក្នុងបរិវេណ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត បន្ទាយមានជ័យ ដើម្បីបូមឈាមផ្ញើ ទៅអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ ដោយរងចាំ អនុវត្តនីតិវិធីច្បាប់ជាបន្តទៀត ។

សូមរំលឹកថាកាលយប់ទី១៤ខែតុលាឆ្នាំ២០១៩វេលាម៉ោង១១និង០០នាទីមន្ត្រីផលិតកម្មនិងបសុព្យបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យក៏បានចុះបង្ក្រាប

ឃាត់រថយន្ត១បាំងកន្លះ១គ្រឿងដែលដឹកមាន់សាច់ខុសច្បាប់ជាង៦០០ក្បាលនៅច្រករបៀងណងចាន់នៃព្រំដែនកម្ពុជា ថៃនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យផងដែរ។

ក្រោយពីឃាត់ រថយន្តខាងលើហើយ លោកហ៊ុយ ទូច ប្រធានការិយាល័យ ផលិតកម្មនិង បសុព្យបាលនៃ មន្ទិរកសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្តបន្ទាយ មានជ័យបាន បញ្ជាមន្រ្តី ជំនាញ នាំយករថយន្តល្មើសខាងលើ មកកាន់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីបង្ខាំងទុក នៅកន្លែងចត្តា ឡីស័កការិយាល័យ ស្ថិតនៅក្នុងបរិវេណ មន្ទីរកសិកម្ម រុក្ខាប្រ មាញ់ និងនេសាទខេត្ត បន្ទាយមានជ័យ ដើម្បីអនុវត្តនីតិវិធីច្បាប់ និងចាត់ការតាម វិធានពេទ្យ សត្វជាបន្តទៀត ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *