(ខេត្តកែប)៖ ដើម្បីមានមូលដ្ឋាន ជាគន្លឹះក្នុងការដោះ ស្រាយនិងលើកជាផែន ការយុទ្ធសាស្ត្រ ឲ្យបានជាក់លាក់ ក្នុងទិសដៅជំរុញ ការងារ ប.ជ.ស ពិសេសអាចធានា និរន្តរភាពក្នុងការផ្តល់ សេវាប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធ យើងត្រូវបែងចែក ជូនប័ណ្ណសមាជិក ប.ស.ស ជូននិវត្តជនឲ្យ បានទាន់ពេលវេលា និងឆាប់រហ័សបំផុត។
ការថ្លែងបែបនេះ ជាប្រសាសន៍របស់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារ រយៈពេល៩ខែ និងទិសដៅ អនុវត្ត បន្តរបស់បេឡាជាតិ សន្តិសុខសង្គមរបស់ មន្ត្រីរាជការស៊ីវិល នៅខេត្តកែប នាព្រឹកថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០១៩ ក្នុងសាលប្រជុំ សាលាខេត្ត ដោយពិធីនេះ ក៏មានការអញ្ជើញ ចូលរួមពីសំ ណាក់ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ផងដែរ។
ឯកឧត្តម វង សូត បានបញ្ជាក់ទៀតថា ក្នុងរយៈពេលកន្លង មកយើងពិនិត្យឃើញថា ប.ជ.ស បានយកចិត្តទុកដាក់ ក្នុងការបម្រើរបប សន្តិសុខសង្គមជូនសិទ្ធិវន្ត យ៉ាងល្អប្រសើរ ដោយក្នុង នោះបានពង្រឹងនិង អភិវឌ្ឍការបម្រើសេវា របបសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការ ស៊ីវិល តាមប្រព័ន្ធធនាគារ និងបានសហការ យ៉ាងយកចិត្តទុកដាក់ ជាមួយ ប.ស.ស ក្នុងការចែក ជូនប័ណ្ណសមាជិក ប.ស.ស ជូនដល់និវត្តជន និងជនបាត់បង់សម្បទា វិជ្ជាជីវៈ ដែលជាអតីត មន្ត្រីរាជការស៊ីវិល នៅទូទាំង២៥ រាជធានី ខេត្ត។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញទិស ដៅផ្តោតលើចំណុច សំខាន់មួយចំនួន ដូចជា ពង្រឹងការអនុវត្ត និតិវិធីនៃការដាក់មន្ត្រី រាជការស៊ីវិលឲ្យចូលនិវត្តន៍ ឬបាត់បង់សម្បទាវិជ្ជាជីវៈ និងការបើកផ្តល់ប្រាក់ របបសន្តិសុខសង្គម ជូនសិទ្ធិវន្តឲ្យបានទាន់ ពេលវេលាក្នុងមួយខែពីរ ដងដោយស្មារតី ទទួលខុសត្រូវ ហើយពង្រឹងយន្តការ នៃការផ្ទេរសិទ្ធិជូន និវត្តជននិងជន បាត់ បង់សម្បទាវិជ្ជាជីវៈ ដែលមានជំងឺ និងចាស់ជរា ដែលមិនអាចទៅបើក ប្រាក់សោធនប្រចាំ ខែ តាមធនាគារនៅរាជធានី ខេត្ត ឲ្យមានប្រសិទ្ធភាព។
ត្រូវពន្លឿននីតិវិធី នៃការរៀបចំប្រាក់ របបសន្តិសុខសង្គម សម្រាប់និវត្តជន និងជនបាត់បង់ សម្បទាវិជ្ជាជីវៈ ដែលទទួលមរណភាព និងត្រួតពិនិត្យលើការ បើកប្រាក់សោធន ប្រចាំខែ ដែលនៅសល់ក្នុង គណនីរបស់សព និវត្តជន និងសពជនបាត់បង់ សម្បទាវិជ្ជាជីវៈជូនគ្រួ សារសពឲ្យបានឆាប់ រហ័សបំផុតតាមអ្វី ដែលអាចធ្វើបាន។
ត្រូវពង្រឹងការគ្រប់គ្រង ទិន្នន័យនិវត្តជននិង ជនបាត់បង់សម្បទា វិជ្ជាជីវៈ និងកម្មករក្នុង បន្ទុក នៅតាមរាជធានីខេត្ត ឲ្យបានច្បាស់លាស់ ដោយសហការជាមួយមន្ទីរ ស.អ.យ ។
ត្រូវត្រួតពិនិត្យឡើង វិញលើតាវកាលិក គ្រោះថ្នាក់ការងារ តាវកាលិក មាតុភាព និងតាវកាលិក មរណភាពសម្រាប់ មន្ត្រីរាជការស៊ីវិល ដែលពុំទាន់បានអនុវត្ត។
ត្រូវសិក្សារៀបចំផែន ការជាក់លាក់ក្នុងការ ដំឡើងប្រាក់សោធន ដោយមានយន្តការ ត្រឹមត្រូវ ពោល គឺត្រូវមានទស្សន វិស័យវែងឆ្ងាយ ដើម្បីឲ្យប្រាក់ សោធនខ្ពស់ និងទាបអាច ខិតជិតគ្នាបាន។
ត្រូវបន្តសហការដោយ យកចិត្តទុកដាក់ជា មួយ ប.ស.ស ក្នុងការចែកជូន ប័ណ្ណសមាជិកនេះ ជូនដល់និវត្តជន និងជនបាត់បង់ សម្បទា វិជ្ជាជីវៈ ដែលជាអតីត មន្ត្រីរាជការស៊ីវិល ឲ្យបានទាន់ ពេលវេលា និងឆាប់រហ័ស៕