(ខេត្តបាត់ដំបង)៖ សាកសពបុរសម្នាក់ ត្រូវបានគេប្រទះ ឃើញស្លាប់ផ្កាប់មុខ ដៃជាប់ខ្នោះដូច ចងស្លាបសេកក្នុង សភាពគេដុតចោល ទាំងកំរោលហេតុការណ៍ ដ៏ភ្ញាក់ផ្អើលនេះកើត ឡើង កាល ពីព្រឹកថ្ងៃទី១៧ខែ តុលាឆ្នាំ២០១៩វេលា ម៉ោង០៦និង៣០នាទីត្រង ចំណុចគល់ស្ពាន ដងទង់ស្ថិតក្នុងភូមិ ដងទង់ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់បង។
ប្រភពពីសមត្ថកិច្ចបាន អោយដឹងថាសាក សពដែលគេប្រទះឃើញ នោះជាមនុស្សប្រុសតែ មិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើងទេគ្រាន់តែដឹងសាក សពនេះត្រូវបានគេវាយ ខ្នោះមកខាងក្រោយនិង ដុតចោលតែប៉ុណ្ណោះ រងចាំជំនាញធ្វើ កោសលវិច្ច័យបន្តរ។
លោក សន និល អធិការស្រុក រតនៈមណ្ឌល បានប្រាប់អោយដឹង ថាបើតាមការពិនិត្យ របស់កម្លាំងជំនាញធ្វើ កោសលវិច្ច័យបានអះ អាងថានៅលើសាក សពមានស្នាមពុះក្បាល ពីក្រោយផ្នែកខាងឆ្វេង មានរំក្រមាពោះនិងច្រក ថង់ខ្មៅនិងមានការចាក់ សាំងដុតថែមទៀត។
លោកអធិការអោយ ដឹងមន្តរទៀតថាក្រោយ ពីកម្លាំងជំនាញបាន ចុះពិនិត្យនិងសណ្ឋាន ថាសពជនរងគ្រោះនេះ ត្រូវបានគេសំលាប់យូរ ថ្ងៃមកហើយទើបជន សង្ស័យយកដុតចោល ក្នុងបំណងបំផ្លាញ សាកសពចោលតែម្តង។
លោកអធិការបានអោយ ដឹងបន្ថែមទៀតថាជុំវិញ ករណីឃាតកម្មខាង លើនេះលោកនិងមន្ថែម កម្លាំងធ្វើការស្រាវជ្រាវ បន្តរទៀតដើម្បីវែក មុខតាមចាប់ជនសង្ស័យ ដើម្បីយកមកផ្តន់ទារ ទោសទៅតាមច្បាប់។
ជុំវិញករណីសពស្លាប់ ដោយមានជាប់ខ្នោះខាង លើនេះផងដែរ ត្រូវបានប្រភពមួយ ចំនួនលើកឡើងថាខ្នោះ គឺមានតែសន្តិសុខក្រុមហ៊ុន ឬក៏សមត្ថកិច្ចតែប៉ុ ណ្ណោះដែលមាន ដូច្នេះគេកំពុង មានការងឿងឆ្ងល់ ថា ហេតុអ្វីបានជាជនរង គ្រោះមានខ្នោះជាប់នឹងដៃ ហើយត្រូវបានគេវាយ សម្លាប់បំបិទ ភស្តុតាងផងនោះ៕