គណៈបញ្ជាការឯកភាព ខេត្តប្រជុំពង្រឹងលើ សន្តិសុខស្ថេរភាព នយោបាយដើម្បីឃាត់ ខ្លួនទណ្ឌិតសមរង្សី និងគូកនចង់វិលមក តាមច្រកប៉ោយប៉ែត

(ខេត្តបន្ទាយមានជ័យ)៖​ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបន្ទាយ មានជ័យបានប្រជុំ ពង្រឹង ខ្លាំងជាងមុន លើសន្តិសុខ ស្ថេរភាពនយោ បាយក្នុងខែតុលា វិច្ឆិកាឆ្នាំ២០១៩ នេះពេល ដែល ឮដំណឹងមានព៍ត័មាន ថាផែនការមាតុភូមិ និវត្តន៍របស់ទណ្ឌិតសម រង្សីនិងមន្ត្រី ជាន់ខ្ពស់អតីត គណបក្សសង្គ្រោះ បង្ហើបថានឹងចង់ឆ្លង កាត់ព្រំដែនគោកពី ប្រទេសថៃមកកម្ពុជា ជាមួយពល ករ ខ្មែរជាច្រើនពាន់ នាក់នាថ្ងៃទី៩ខែ វិច្ឆិកាឆ្នាំ២០១៩ ខាងមុខដើម្បីឃាត់ ខ្លួនយមមកផ្តន្ទា ទោសទៅតាមច្បាប់ ដែលតុលាការ បានកំណត់ ។

លោក អ៊ុ រាត្រី អភិបាលខេត្តនិង ជាប្រធានគណៈ បញ្ជារការឯកភាព រដ្ឋបាលខេត្ត បន្ទាយមាន ជ័យបានដឹកនាំ កិច្ចប្រជុំគណៈ បញ្ជាការឯកភាព ខេត្តប្រចាំខែតុលា ឆ្នាំ២០១៩នៅពីថ្ងៃ ទី១៧ ខែតុលា ឆ្នាំ២០១៩ ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព ស្ថេរភាពនយោបាយ ក្នុងភូមិសាស្ត្រ ខេត្ត នៅ សាលប្រជុំសាលា ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី អភិបាលរងខេត្ត លោក ព្រះរាជអាជ្ញា លោកប្រធានតុលាការ លោកមេបញ្ជាការ រងយោធាខេត្ត កងរាជអាវុធហត្ថខេត្ត កងឯកភាព កងកម្លាំងនានា ស្នងការរងនគរ បាលខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញ ខេត្ត អភិបាលក្រុង ស្រុក ជាដើម ។

កិច្ចប្រជុំដ៏សំខាន់នេះ មានរយះពេលខ្លីជាង មុនតែបានលើកឡើង ពីការងារប្រចាំថ្ងៃនិង ទិស ដៅ ខែតុលានិងខែ វិច្ឆិកាក្នុងនោះក៏ផ្តោត លើការត្រៀមអនុវត្ត ដីកាតុលាការ អនុសាសន៍ បទ បញ្ជារថ្នាក់លើទាក់ ទិននឹងការបង្ហើបថា ទណ្ឌិតសម រង្សីនិងគូកន នៃអតីតគណ បក្សសង្គ្រោះ ជាតិអាចមាតុភូមិ និវត្តន៍ជាមួយហ្វូងកម្មករ កម្មការិនីខ្មែរធ្វើការនៅ ប្រទេសថៃមកតាមផ្លូវគោក

ពិសេសគឺតាមច្រក ទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែតក្រុង ប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ នេះតែម្តង៕

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *