(ខេត្តបន្ទាយមានជ័យ)៖ ម្តាយ ឪពុកបានត្រឹមតែ អង្គុយមើលមុខ សពកូន យំបោកខ្លួន ដូចអក ដោយសារតែកូនជាទី ស្រឡាញ់ស្មើរជីវិត បានស្លាប់បាត់ បង់ជីវិតតែមួយប៉ ព្រិចភ្នែកព្រោះនាំ មិត្ត ភ័ក្តទៅងូតទឹកស្រះ ក្រោយផ្ទះនៅវេលា ម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅ ចំណុកក្រោយផ្ទះ ក្នុងភូមិសំបួរ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោករ័ត្ន ស៊ីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់អ្នកយកព័ត៍ មានឲ្យដឹងថា ជនរងគ្រោះ មាន ឈ្មោះសាន់ ជីវ៉ាន ភេទស្រី អាយុ១០ ឆ្នាំ ឪពុកឈ្មោះ ផាន់ វី អាយុ៣២ឆ្នាំ និងម្ដាយ ឈ្មោះ ពូន តុប អាយុ៣០ឆ្នាំ ភូមិសំបួរ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោករ័ត្ន ស៊ីណង់ បានបញ្ជាក់ឲ្យដឹង ទៀតថានៅមុនពេល កើតហេតុនោះ អ៊ុស្រីរបស់ កុមាររង គ្រោះបានចេញ ពីផ្ទះទៅបាស្មៅ ស្របពេលនោះ កុមាររីរងគ្រោះ បានសុំអ៊ុទៅលេង ទឹកដែរ ពេល នោះអ៊ុស្រីបាននិយាយ ថាប្រយ័ត្នលង់ទឹកស្លាប់ ក្មេងស្រីបាននិយាយ ថាខ្ញុំទៅ២នាក់ មិត្តភ័ក្ត អ៊ុស្រីក៏ទៅប៉ោច ស្មៅបាត់លុះវិល ត្រឡប់មកផ្ទះវិញនៅ មិនឃើញក្មួយ ស្រីមកផ្ទះ ទៀត សង្ស័យនាំគ្នាទៅរកនៅ ក្រោយផ្ទះឃើញកុមារី ដែលទៅជាមួយបានត្រឹម តែឈរមើល មិត្ត ភ័ក្តលង់ទឹកមិនអាច ជួយអ្វីបានដោយ សារតែកុមារីលង់ទឹក យូរពេកគ្មានអ្នក បណ្តាលឲ្យ កុមារី នោះស្លាប់ទៅ។
ម្តាយ ឪពុក អ៊ុស្រី និងអ្នកភូមិបានត្រឹមតែ ស្រង់កូនយកមកផ្ទះ ចាត់តែងធ្វើបុណ្យ តាមប្រពៃ ណីតែប៉ុណ្ណោះ៕